ព័ត៌មានអន្ដរជាតិ
លោក Biden និង Netanyahu ប៉ះសម្តីគ្នាខ្លាំង រឿងសង្គ្រាមនៅ ហ្គាហ្សា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីអាមេរិក បានប៉ះសម្តីគ្នាយ៉ាងខ្លាំង ពាក់ព័ន្ធបញ្ហាសង្គ្រាមនៅហ្គាហ្សា ដោយលោក Benjamin Netanyahu និយាយកាលពីថ្ងៃអង្គារទី២៧ខែកុម្ភៈថា ការគាំទ្រដ៏ច្រើនលើសលប់នៅអាមេរិកចំពោះអ៊ីស្រាអែល នឹងជួយឲ្យខ្លួនច្បាំងរហូតដល់ទទួលជ័យជម្នះទាំងស្រុងលើក្រុមហាម៉ាស ប៉ុន្តែលោក Joe Biden ព្រមានថា អ៊ីស្រាអែល កំពុងប្រឈមបាត់បង់ការគាំទ្រជាសកលនៅក្នុងជម្លោះនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Netanyahu បានលើកឡើងពីការស្ទង់មតិ ដែលបង្ហាញថា ជនជាតិអាមេរិកាំងជាង ៨០% គឺគាំទ្រអ៊ីស្រាអែល អំឡុងពេលមានជម្លោះនៅតំបន់ហ្គាហ្សា ទោះលោក Biden ប្រឆាំងយ៉ាងណាក៏ដោយ។
ការស្ទង់មតិមួយផ្សេងទៀតពីសារព័ត៌មាន Associated Press និង Norc បានរកឃើញថា ក្នុងខែមករា យុវជនអាមេរិកាំងប្រហែលពាក់កណ្តាល ជឿថាអ៊ីស្រាអែល ហាក់ដូចជាចូលជ្រៅពេកហើយក្នុងជម្លោះ។
តាមការបញ្ជាក់ពីលោក Netanyahu, ចាប់តាំងពីផ្ទុះជម្លោះមក លោកបានដឹកនាំយុទ្ធនាការផ្គើននឹងសម្ពាធអន្តរជាតិ ដើម្បីធ្វើយ៉ាងណាត្រូវបញ្ចប់សង្រ្គាមមុនពេលកំណត់ និងកៀងគរការគាំទ្រសម្រាប់អ៊ីស្រាអែលឲ្យបាន។

ទោះបីជាយ៉ាងណាក៏ដោយ មុននេះ ប្រធានាធិបតីអាមេរិក ក៏បានលើកឡើងផងដែរថា អ៊ីស្រាអែល អាចបាត់បង់ការគាំទ្រពីជុំវិញពិភពលោក ប្រសិនបើប្រទេសនេះនៅតែរឹងទទឹងបន្តជាមួយរដ្ឋាភិបាលអភិរក្សនិយម ដែលមិនគួរឲ្យជឿទុកចិត្ត។
ដោយឡែក កាលពីថ្ងៃចន្ទ លោក បៃដិន បង្ហើបថា សហរដ្ឋអាមេរិក មានសង្ឃឹមយ៉ាងមុតមាំចំពោះបទឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

មន្ត្រីសេតវិមាន និងក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ការចរចាស្តីពីបទឈប់បាញ់បណ្តោះអាសន្នកំពុងបន្ត ប៉ុន្តែបានបដិសេធផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារនៃកិច្ចពិភាក្សា ឬពេលវេលាដែលមានសក្តានុពល។
សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែល បានបើកការវាយលុកផ្លូវអាកាសនិងដីគោកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស ឆ្មក់ចូលសម្លាប់មនុស្សប្រហែល១២០០នាក់នៅភាគខាងត្បូងប្រទេស និងចាប់២៥៣នាក់ធ្វើជាចំណាប់ខ្មាំង ប៉ុន្តែមានអ្នកខ្លះត្រូវបានដោះលែងមកវិញហើយ។
ចំណែក ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប បានបង្ហាញតួលេខថា មនុស្សចំនួន២៩៨៧៨នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកដីនេះ ចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក ខណៈ ៧០២១៥នាក់រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សំណើដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន បានទៅដល់ដៃក្រុមហាម៉ាស ហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


