KPT+
ទង្វើសាមញ្ញៗ ៤ យ៉ាងនេះអាចប្រយុទ្ធប្រឆាំងនឹងភាពតានតឹងផ្លូវចិត្ត
នរណាៗក៏សុទ្ធតែប្រឈមបញ្ហាជីវិតដែរ រហូតមានអ្នកខ្លះអាចមានបញ្ហាផ្លូវចិត្តដោយសារតានតឹងជាមួយឧបសគ្គខ្លាំងពេក។
ទោះយ៉ាងណាដើម្បីកែប្រែស្ថានការណ៍កុំឲ្យវិវត្តធ្ងន់ធ្ងរ គួរពិចារណាវិធីសាមញ្ញទាំង ៤ នេះសម្រាប់ជួយប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅថ្ងៃមុខ៖
១. កែរបបអាហារ

នៅពេលមានអារម្មណ៍ទន់ខ្សោយឬធ្លាក់ទឹកចិត្ត វាពិតជាចាំបាច់ណាស់ក្នុងការរក្សាស្ថេរភាពកម្រិតជាតិស្ករក្នុងឈាមដើម្បីជួយសម្រួលដល់អតុល្យភាពគីមីក្នុងរាងកាយ។
របបអាហារដែលមានជាតិស្ករដូចជា ភេសជ្ជៈកំប៉ុង ទឹកស៊ីរ៉ូ បង្អែម ប័រ នំខេក នំបុ័ងពណ៌ស និងស្ករផ្សេងទៀតសុទ្ធតែធ្វើឲ្យស្ទះសរសៃឈាម ព្រមទាំងធ្វើឲ្យឱ្យមានអារម្មណ៍ធុញទ្រាន់។ ដូច្នេះគួចៀសវាងអាហារទាំងនេះ ហើយត្រឡប់មកទទួលទានអាហារមានប្រូតេអ៊ីនខ្ពស់ និងអាហារមានកាបូអ៊ីដ្រាតទាប ព្រោះវាជួយឲ្យមានកម្លាំងរាងកាយ ក៏ដូចជាអភិវឌ្ឍកម្លាំងចិត្តផងដែរ។
២. គ្រប់គ្រងកិច្ចការតូចៗ

កិច្ចការដែលបំពេញប្រចាំថ្ងៃរបស់អ្នកអាចច្រើនលើសលប់ពេក ដែលជាមូលហេតុធ្វើឲ្យមានជំងឺធ្លាក់ទឹកចិត្ត។
ទម្លាប់ប្រចាំថ្ងៃដូចជា ការញ៉ាំអាហារពេលព្រឹក ការស្លៀកពាក់ ឬសូម្បីតែការងើបចេញពីគ្រែក៏អាចបង្កបញ្ហាប្រឈមធំៗសម្រាប់កិច្ចការផ្សេងទៀតពេញមួយថ្ងៃបានដែរ។
វិធីល្អបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះគឺត្រូវបែកចែកភារកិច្ចទាំងនោះទៅជាដំណាក់កាលតូចៗដែលអាចគ្រប់គ្រងបាន។ ចូរកំណត់ខ្លួនឯងនូវបញ្ជីការងារជាជំហាន ៗ ដើម្បីអាចសម្រេចបាននូវអ្វីខ្លួនចង់បានសម្រាប់មួយថ្ងៃៗ។
៣. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណគឺជាឧបករណ៍ព្យាបាលដ៏មានឥទ្ធិពលដែលអាចអភិវឌ្ឍទំនុកចិត្ត បង្កើនអារម្មណ៍ល្អ បង្កើនថាមពល និងបន្ថយអារម្មណ៍អស់កម្លាំង។ វាជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តធម្មជាតិយ៉ាងមានប្រសិទ្ធិភាព។ ការធ្វើលំហាត់ប្រាណបង្កឱ្យមានប្រតិកម្មគីមីនៃអរម៉ូន endorphins ដែលអាចទប់ទល់នឹងភាពតានតឹងបានថែមទៀត។
បើទោះបីរវល់យ៉ាងណាក៏ដោយ មិនត្រូវភ្លេចឆ្លៀតហាត់ប្រាណឲ្យបាន ១៥-២០ នាទីឲ្យបានរាល់ថ្ងៃឡើយ។
៤. ចៀសសវាងនៅដាច់តែឯង

ការផ្ដាច់ខ្លួននៅតែឯង ធ្វើឲ្យខ្លួនមានអារម្មណ៍អាប់អួរនិងកាន់តែកណ្ដោចកណ្ដែងទ្វេរឡើង។ បើអ្នកជាមនុស្សឧស្សាហ៍តានតឹងផ្លូវចិត្ត ដើម្បីការពារកុំឲ្យវាវិវត្តទៅជាជំងឺបាក់ទឹកចិត្តទាន់ ត្រូវព្យាយាមចូលក្នុងចំណោមមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ណាត់មិត្តភក្តិជជែកគ្នាលេង ដើរផ្សារ មើលកុន ឬមានដំណើរកម្សាន្តខ្លះៗ។ ល។
ភាពតានតឹងផ្លូវពិតជាមិនងាយនឹងធូរស្រាលទេ ដរាបណាអ្នកនៅតែចង់ទុកវាតែឯង និងនៅតែឱបក្រសោបទម្លាប់មិនល្អមួយចំនួន។ តាមពិត វាក៏មិនពិបាកពេកដែរក្នុងការរំសាយអារម្មណ៍ស្ត្រេស ព្រោះអ្នករឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយវា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖ ៥ វិធីជំរុញទឹកចិត្តខ្លួនឯង កុំរង់ចាំដល់អ្នកដទៃមកជួយគាំទ្រ
ចុចអាន៖ ទុកស្រ្តេសនៅយូររ៉ាំរ៉ៃបង្កគ្រោះថ្នាក់ទាំងផ្លូវចិត្តនិងរាងកាយ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១១ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


