ព័ត៌មានអន្ដរជាតិ
ពីឡុតឥណ្ឌូណេស៊ី ដេកលក់ពេលកំពុងហោះហើរ ព្រោះអត់ងងុយ មើលកូនពីយប់
តាមការចុះផ្សាយរបស់ BBC, ពីឡុតពីរនាក់ បានដេកលក់រយៈពេល២៨នាទី ខណៈពេលជើងហោះហើររបស់ក្រុមហ៊ុន Batik Air កំពុងស្ថិតនៅលើអាកាស ហើយបច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ី កំពុងស៊ើបអង្កេតករណីនេះ។

តាមពិតទៅហេតុការណ៍នេះ កើតឡើងតាំងពីថ្ងៃទី២៥ខែមករាមកម្ល៉េះ អំឡុងពេលហោះហើរពីកោះ Sulawesi ទៅកាន់រដ្ឋធានីហ្សាការតា ចំណែកពីឡុតទាំងពីរនាក់ ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្នរួចទៅហើយ។
ក្នុងចំណោមអ្នកបើកយន្តហោះទាំងពីរ មានម្នាក់ប្រាប់ថា គាត់នឿយហត់ព្រោះពេលយប់ត្រូវជួយមើលកូនភ្លោះរបស់គាត់ ដែលទើបសម្រាល ហើយគាត់ក៏បានប្រាប់ទៅពីឡុតម្នាក់ទៀតឲ្យជួយបើកយន្តហោះ ក្រោយការហោះឡើងបានកន្លះម៉ោង។ ចៃដន្យអី សហអាកាសយានិកក៏ដេកលក់ដែរ ព្រោះថា ប្រពន្ធរបស់គាត់ទើបតែសម្រាលកូន ហើយជួយមើលកូនដូចគ្នា។

ត្បិត យន្តហោះ Airbus A320 ហាក់ហោះខុសផ្លូវបន្តិចមែន ប៉ុន្តែចុះចតដោយសុវត្ថិភាព ហើយអ្នកដំណើរនិងបុគ្គលិកអាកាសចរណ៍ទាំង១៥៣នាក់ មិនមានគ្រោះថ្នាក់អ្វីឡើយ។
តាមការធ្វើតេស្ដវេជ្ជសាស្រ្តមុនពេលហោះហើរបានបានបង្ហាញថា ពីឡុតទាំងពីរអាចបើកយន្តហោះបានដោយគ្មានបញ្ហាអ្វីឡើយ រីឯសម្ពាធឈាមនិងចង្វាក់បេះដូងរបស់ពួកគេគឺធម្មតា ចំណែកការធ្វើតេស្តជាតិអាល់កុល គឺចេញលទ្ធផលមក អវិជ្ជមាន។

ឥឡូវ អាជ្ញាធរបានថ្កោលទោសក្រុមហ៊ុន Batik Air យ៉ាងខ្លាំងជុំវិញឧបទ្ទវហេតុនេះ ដោយប្រធានដឹកជញ្ជូនផ្លូវអាកាសរបស់ឥណ្ឌូណេស៊ី លោកស្រី M Kristi Endah Murni និយាយថា Batik Air គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះម៉ោងសម្រាករបស់អាកាសយានិកពួកគេ។
សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មីឡើយដែល Batik Air មានបញ្ហាជាមួយពីឡុត ពោលគឺក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីអ្នកបើកយន្តហោះដួលសន្លប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកដំណើរនៅ ចិន ម្នាក់ បោះកាក់ចូលម៉ាស៊ីនយន្តហោះ បួងសួងសុំសេចក្តីសុខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


