ព័ត៌មានជាតិ
មន្ទីរពេទ្យតេជោសែន កោះធំ បំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្អែកនេះ
មន្ទីរពេទ្យតេជោសែន កោះធំ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ ស្អែកនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ក្នុងឱកាសដឹកនាំចុះពិនិត្យការរៀបចំការបំពាក់សម្ភារៈបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យតេជោសែន កោះធំ ត្រៀមសម្ពោធនៅថ្ងៃស្អែក លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរពេទ្យនេះ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងបានសាងសង់អគារថ្មី ៣ ខ្នង ទំហំសរុប ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបាន ១៥០ គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប សម្ភារៈបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ បម្រើឱ្យការព្យាបាល។
អគារថ្មីចំនួន ០៣ ខ្នង រួមមាន ៖ ១) អគារមន្ទីរពេទ្យ ចំនួន ០១ ខ្នង មាន ០៣ ជាន់ ដែលជាន់ផ្ទាល់ដី មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី ១ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និង ជាន់ទី ២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ។ ២) អគារខាងឆ្វេង ចំនួន ០១ ខ្នង មាន ០២ ជាន់ ដែលជាន់ផ្ទាល់ដី មានទំហំ ៥០០ ម៉ែត្រការ៉េ និង ជាន់ទី ១ មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។ ៣) អគារខាងស្តាំចំនួន ០១ ខ្នង មាន ០២ ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ ម៉ែត្រការ៉េ និង ជាន់ទី ១ មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៩ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


