ព័ត៌មានអន្ដរជាតិ
ចិន ដាំកូនរុក្ខជាតិបង្កាត់ពូជពីលំហអវកាស ៥០០ ដើមដើម្បីស្ដារបរិស្ថាន
កូនរុក្ខជាតិចំនួន ៣,០០០ ដើមជាប្រភេទបង្កាត់ពូជលាយគ្នា ក៏ដូចជាប្រភេទកូនរុក្ខជាតិកម្រមួយចំនួនត្រូវបានដាំដុះឡើងវិញក្នុងតំបន់ព្រៃ និងតំបន់ដីអាងជ្រលងភ្នំ ៣ កន្លែងធំៗក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ប្រភេទកូនរុក្ខជាតិដែលមានឈ្មោះវិទ្យាសាស្រ្ត Myricaria Laxiflora ចំនួន១,០០០ ដើម និងប្រភេទ Plantago fengdouensis ចំនួន ២,០០០ ដើមត្រូវដាំផ្សារភ្ជាប់នឹងដីទំនាបទន្លេ Yangtze ដែលជាការបណ្តុះប្រភេទកូនឈើនេះឡើងវិញតាមបែបសប្បនិម្មិត និងជាប្រវត្តិសាស្រ្តរបស់ប្រទេសចិន ។
កូនឈើទាំងពីរប្រភេទខាងលើនេះ ជាពូជប្រភេទធន់នឹងកម្លាំងទឹក ក៏ដូចជាទឹកជន់ជាប់យូរ ហើយកូនឈើនេះ មិនត្រឹមតែជួយស្តារគុណភាពដីប៉ុណ្ណោះទេថែមទាំងជួយការពារច្រាំងមាត់ទន្លេពីកម្រិតទឹកជន់ខ្លាំងក្នុងតំបន់ទាំងបីទៀតផង ។ បន្ថែមពីនេះ កូនឈើទាំងពីរប្រភេទនឹងជាក្លាយជាដើមឈើស្តារជីវចម្រុះអេកូឡូស៊ី ក៏ដូចជាសោភ័ណភាពធម្មជាតិនៃទន្លេ Yangtze ផងដែរ ។

ដោយឡែកក្នុងចំណោមប្រភេទកូនឈើ Plantago Fengdouensis ចំនួន ២,០០០ ដើមគឺមាន ៥០០ ដើមជាប្រភេទបង្កាត់ពូជពីលំហអវកាស ដែលជាប្រភេទរុក្ខជាតិដ៏កម្រដំបូងគេដែលបានយកមកដាំនៅផែនដីវិញក្នុងប្រវត្តិសាស្រ្តរបស់ចិន ។
លោក Huang Guiyun វិស្វករជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ីតំបន់ទន្លេ Yangtze បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវចិន នឹងនៅតាមដានទៅលើអត្រាលូតលាស់ និងភាពស៊ាំនៃប្រភេទរុក្ខជាតិប្រភេទបង្កាត់ពូជនេះ ហើយពពួកពូជឈើទាំងនោះសុទ្ធសឹងជាប្រភេទសម្រាំងល្អៗសម្រាប់ស្តារលើប្រព័ន្ធបរិស្ថានអេកូឡូស៊ី ដែលជាញឹកញាប់មានកម្រិតទឹកជន់ខ្លាំងក្នុងតំបន់នោះ ៕





ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


