ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព អរគុណអាមេរិកដែលបើកឡើងវិញការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពកម្ពុជា
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអរគុណសហរដ្ឋអាមេរិកដែលបានបើកឱ្យមានឡើងវិញនូវការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពកម្ពុជា ពិសេសលើជំនាញសន្តិសុខ និងភាសាអង់គ្លេស។

ក្នុងឱកាសទទួលជួបជាមួយលោកវរសេនីយ៍ឯក ថាំង ជេគី លី អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបង្ហាញការ កត់សម្គាល់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន តាម រយៈការបំពេញទស្សនកិច្ច ការផ្ដល់ជំនួយ ក៏ដូចជាសកម្មភាពនានារបស់អាមេរិកជួយដល់កងយោធពលខេមរភូមិន្ទ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ចាត់ទុកថា តាមរយៈនេះបានបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់បើកឱ្យមានឡើងវិញនូវការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ផ្នែកជំនាញសន្តិសុខ និងភាសាអង់គ្លេស ហើយលោក បញ្ជាក់ថា កម្ពុជា ក៏នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមដែលនៅសេសសល់ផងដែរ។
ថ្មីម្ដងទៀត លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាមួយអាមេរិក ហើយជឿជាក់យ៉ាងមុតមាំថា ទៅថ្ងៃខាងមុខ ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងពីរ កម្ពុជា និងអាមេរិក នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


