ព័ត៌មានជាតិ
ពិធីបុណ្យចូលឆ្នាំថ្មី ៣ថ្ងៃ ខេត្តត្បូងឃ្មុំមានភ្ញៀវទេសចរដើរលេងជាង ៣៧ម៉ឺននាក់
រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ១៤ និង១៥ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទូទាំងខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានាសរុបចំនួនជាង ៣៧ ម៉ឺននាក់ (៣៧២,១៣០ នាក់)។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានឲ្យដឹងទៀតថា នាថ្ងៃទី១៣ ខែមេសា មានភ្ញៀវទេសចរសរុបមានចំនួន ១០០,៧៧០ នាក់ ថ្ងៃទី១៤ ខែមេសា មានចំនួន ១២០,៥៣០ នាក់ និងថ្ងៃទី ១៥ ខែមេសា មានចំនួន ១៥០,៨៣០ នាក់។
ក្នុងនោះចំពោះតំបន់ដែលមានពលរដ្ឋទៅលេងច្រើនជាងគេ គឺនៅបុរីរដ្ឋបាលទីរួមខេត្ត ដែលរដ្ឋបាលខេត្តរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល ៣ ថ្ងៃ មានភ្ញៀវទេសចរសរុបប្រមាណ ២៩៩,៣៦០នាក់។
ព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំលេងល្បែងប្រជាប្រិយខ្មែរជាច្រើនដូចជា ទាញព្រ័ត្រ, លាក់កន្សែង, វាយក្អម, ឡើងសសរខា្លញ់។ ជាមួយគ្នានេះ ក៏មានរៀបចំ «តំបន់ត្រជាក់» បាញ់ទឹក និងប្រគំតន្រ្តីរាំលេងកម្សាន្តសប្បាយ។ បន្ថែមពីនេះ មានកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត ព្រមទាំង រៀបចំស្តង់ពិព័រណ៍ ការប្រគំតន្រ្តីសម័យ និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រីយ៉ាងស្រស់ស្អាតផងដែរ ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំ «សង្ក្រាន្តត្បូងឃ្មុំ» នៅទីរួមខេត្ត រយៈពេល ៤ថ្ងៃ គឺថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្កបរិយាកាសជូនពលរដ្ឋកម្សាន្តសប្បាយ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


