ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចធ្វើដោយបុគ្គលម្នាក់ ឬ ស្ថាប័នណាមួយតែឯកឯងទេ
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចបុគ្គលណាម្នាក់ ឬ ស្ថាប័នណាមួយតែឯកឯង ដែលអាចធ្វើការងារនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពទេ។

ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធទេនោះ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ពុំអាចសម្រេចជោគជ័យ និងមានប្រសិទ្ធភាពឡើយ។ នេះជាការបញ្ជាក់របស់លោកស្រីអភិបាលខេត្តកោះកុង ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រព័ន្ធប្រកាសឱ្យដឹងមុន និងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
លោកស្រី មិថុនា ភូថង បានបន្តឱ្យដឹងនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ នេះថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ គប្បីមានកិច្ចសហការជាមួយអង្គការដៃគូ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាព ការពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ការប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបាន។

លើសពីនេះទៅទៀត លោកស្រីអភិបាលខេត្ត ជំរុញឱ្យភាគីពាក់ព័ន្ធ បន្តបង្កើនសមត្ថភាពរបស់មន្ត្រី និងអ្នកពាក់ព័ន្ធ ដើម្បីចូលរួមក្នុងការបង្ការ ការឆ្លើយតប និងការស្តារឡើងវិញ ឬការជួយឧបត្ថម្ភគាំទ្រនានា ជុំវិញការងារគ្រប់គ្រងគ្រោះមហន្តរាយ។
ខេត្តកោះកុង ជាខេត្តមួយ ក្នុងចំណោមខេត្តនានា នៅព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានទទួលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិជាញឹកញាប់ បណ្តាលឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

កន្លងមក ខេត្តកោះកុង ធ្លាប់បានទទួលរងគ្រោះដោយគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ការបម្រែបម្រួលអាកាសធាតុ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងរលកធំៗ បោកបក់មកលើឆ្នេរ និងតំបន់មាត់សមុទ្រ បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងហេដ្ឋារចនាសម្ព័ន្ធ ដំណាំស្រូវ ដំណាំរួមផ្សំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងជីវិតសត្វ អស់ជាច្រើន។
ជាក់ស្តែងប៉ុន្មានថ្ងៃកន្លងមកនេះ ខេត្តកោះកុង មានភ្លៀងធ្លាក់ច្រើន លាយឡំដោយខ្យល់កន្ត្រាក់ បង្កឱ្យក្រុង-ស្រុកមួយចំនួន ត្រូវរងផលប៉ះពាល់ដូចជា ផ្ទះប្រជាពលរដ្ឋមួយចំនួន ត្រូវបានទឹកហូរចូល។ ផ្លូវ និងស្ពាន ត្រូវបានដាច់ និងលិច ខូចខាតផលដំណាំ សត្វពាហណៈ និងទ្រព្យសម្បត្តិផ្សេងៗ ព្រមទាំងប៉ះពាល់ដល់ជីវភាព និងសុខភាពផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ