សន្តិសុខសង្គម
ករណីរោងចក្រចំនួន២ នៅភូមិម័លបង្ហុយផ្សែងពុលប៉ះពាល់ដល់ពលរដ្ឋបានដល់ដៃមន្ទីរបរិស្ថានដើម្បីចាត់ការបន្ត
សំណុំរឿងបណ្ដឹងរបស់ប្រជាពលរដ្ឋរស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជាមួយរោងចក្រចំនួន២ដែលបានបង្ហុយផ្សែងពុលប៉ះពាល់ដល់សុខភាព និងបរិស្ថាន បានធ្លាក់ដល់ដៃមន្ទីរបរិស្ថានរាជធានីភ្នំពេញហើយ ដើម្បីមានចំណាត់បន្ត និងចេញលិខិតបញ្ជាកែប្រែផលប៉ះពាល់ការបំពុលខ្សល់។ នេះបើតាមការឲ្យដឹងពីលោក ហ៊ាង ញ៉ អនុប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន អនាម័យបរិស្ថានខណ្ឌដង្កោ ប្រាប់ កម្ពុជាថ្មី កាលពីព្រលប់ថ្ងៃទី១៦កក្កដាម្សិលមិញនេះ។

លោក ហ៊ាង ញ៉ បន្ថែមថា រោងចក្រដែលរងបណ្ដឹងពីប្រជាពលរដ្ឋពីការបំពុលខ្យល់ សាយភាយក្លិនឈ្ងៀមឈួល ប៉ះពាល់ប្រជាពលរដ្ឋរស់នៅជិតខាងនោះ ជាទីតាំងសេវាកាត់ដេរសម្លៀកបំពាក់ ឈ្មោះ All Lucky (Cambodia) Co.,Ltd របស់លោក Hui Jiayi ជនជាតិចិន ស្ថិតនៅដីទ្បូត៍លេខ៩ ផ្លូវបេតុង ហៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អនុប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន អនាម័យបរិស្ថានខណ្ឌដង្កោ បានបន្ថែមថា តាមការពិនិត្យជាក់ស្ដែង ដែលលោកបានចូលរួមសហការជាមួយក្រុមមន្ត្រីតំណាងមន្ទីរបរិស្ថានរាជធានីភ្នំពេញ សាលាសង្កាត់ដង្កោ ប្រធានភូមិម័ល ទីតាំងនេះពុំមានច្បាប់កិច្ចសន្យាការពារបរិស្ថាន។ យកសំណល់កម្ទេចក្រណាត់ដុតនៅក្នុងទ្បដុតចំហាយក្តៅ។ទុកដាក់សំរាម សំណល់ផេះទ្បដុតចំហាយក្តៅ នៅមុខរបងក្រុមហ៊ុន និងមានកម្មករសរុបចំនួន ១៥០នាក់។

លោក ហ៊ាង ញ៉ បន្ថែមថា បន្ទាប់ពីពិនិត្យធ្វើអធិការកិច្ច ក្រុមការងារបានណែនាំដោយហាមដាច់ការដុតសំណល់ឧស្សាហកម្មកម្ទេចក្រណាត់ ប្លាស្ទិក នៅក្នុងទ្បដុតចំហាយក្តៅ។ មន្ទីរបរិស្ថាន នឹងចេញលិខិតបញ្ជាកែប្រែផលប៉ះពាល់បរិស្ថាននៅសប្តាហ៍ក្រោយ។ ត្រូវរៀបចំឯកសារធ្វើច្បាប់កិច្ចសន្យាការពារបរិស្ថាន នៅមន្ទីរបរិស្ថាន។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរស់នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្បែររោងចក្រខាងលើ បានដាក់ពាក្យបណ្ដឹងទៅលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ ដើម្បីដោះស្រាយពីបញ្ហារោងចក្របង្ហុយផ្សែងពុលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងប៉ះពាល់ដល់បរិស្ថាន។

នៅក្នុងពាក្យបណ្ដឹង ប្រជាពលរដ្ឋដែលរស់នៅជុំវិញបរិវេណរោងចក្រ អលឡាក់គី និងក្រុមហ៊ុន គុនបូស្តាយស៍ អីតែរឹល ឯ.ក បានស្នើសុំអាជ្ញាធរសង្កាត់ដង្កោចាត់វិធានការលើរោងចក្រទាំងពីរនេះ ដោយបញ្ឈប់សកម្មភាពបង្ហុយផ្សែងក្នុងបរិយាកាសទាប ហើរចូលផ្ទះរបស់ពួកគាត់ធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូចជាផ្លូវដង្ហើម និងផ្ទះរោលផ្សែងខ្មៅជាដើម។ ប្រភពព័ត៌មានខ្លះបានឲ្យដឹងថា រោងចក្រនេះបានដុតក្រណាត់ដើម្បីយកចំហេះ ដោយបង្ហុយផ្សែងចេញតាមបំពុងមានកម្ពស់ទាប ម៉្លោះហើយខ្យល់បក់ធ្វើឲ្យផ្សែងធ្លាក់ចុះ មកក្រោមចូលផ្ទះប្រជាពលរដ្ឋរស់នៅក្បែរខាងនៃរោងចក្រមួយនេះ៕
អត្ថបទ៖ សុខុម






-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


