ព័ត៌មានអន្ដរជាតិ
មូលហេតុដែលពិធីបញ្ចុះសពស្រីស្នំបុរាណ ចិន ដាច់ខាតត្រូវតែដាក់អង្កាំគុជខ្យងចូលក្នុងខ្លួន
សម្រាប់ជនជាតិចិនបុរាណ ការអនុវត្តបញ្ចុះសពគឺជាពិធីមួយដែលគេគោរពបំផុត។ ទោះបីជាសពគ្រាន់តែជាមនុស្សធម្មតា ក៏ពិធីបុណ្យត្រូវតែធ្វើឡើងដោយពេញលេញ។ បើជាស្រីស្នំ ឬជារាជវង្សរបស់ស្ដេច ពិធីបញ្ចុះសពកាន់តែឧឡារិកថែមទៀត។
ជាពិសេស ពិធីដង្ហែសពស្រីស្នំ តែងតែប្រព្រឹត្តទៅក្នុងរយៈពេលជាច្រើនថ្ងៃ ដូច្នេះតើសាកសពរបស់ពួកគេត្រូវបានរក្សាទុកយ៉ាងដូចម្តេច? មនុស្សបុរាណបានព្យាយាមប្រើវិធីជាច្រើន ដើម្បីធានាបាននូវភាពសុចរិតនៃរាងកាយ។ ស្រីស្នំក៏ជាមហេសីរបស់ស្ដេចដែរ ដូច្នេះវិធីដែលមនុស្សបុរាណថែរក្សារូបកាយរបស់ពួកគេកាន់តែពិសេសដែរ។ យ៉ាងណា មុនពេលបញ្ចុះ គេនឹងយកសពរបស់ស្រីស្នំទៅជម្រះទឹកឬសំអាតជាមុន បន្ទាប់មកគេនឹងដាក់អង្កាំគុជខ្យងបញ្ចូលទៅក្នុងរន្ធទាំងប្រាំបួនរបស់រាងកាយ ដែលរួមមាន ភ្នែកពីរ, រន្ធច្រមុះពីរ, ត្រចៀកពីរ, មាត់មួយ, រន្ធគូថមួយ, និងសរីរាង្គបន្តពូជមួយទៀត។ ក្រោយមកទៀត ទើបគេបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតដល់សព ស្លៀកពាក់យ៉ាងប្រណិត និងបានកប់វត្ថុបញ្ចុះសពជាច្រើននៅក្នុងផ្នូរតែមួយ។

ដោយឡែក យោងទៅតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនាសម័បច្ចុប្បនេះបានបញ្ចាក់ថា ការប្រើគ្រាប់អង្កាំគុជខ្យងដើម្បីដោតរន្ធទាំងប្រាំបួនរបស់សព គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការការពាររាងកាយរបស់ពួកគេតែប៉ុណ្ណោះ។ មូលហេតុគឺបន្ទាប់ពីស្លាប់បានប៉ុន្មានថ្ងៃ រាងកាយនឹងមានសារធាតុរាវហូរចេញតាមរន្ធទាំងប្រាំបួន ដូច្នេះពួកគេបានប្រើអង្កាំគុជខ្យងដើម្បីការពារបាតុភូតនេះ។ ជាពិសេស សាកសពរបស់ស្នំតែងតែស្ងួតហើយស្អាត មិនមានក្លិនទាក់ទាញសត្វល្អិតឡើយ។ ទន្ទឹមនឹងនោះ វាក៏ជួយធានាថា ការបញ្ចុះសពមិនត្រូវបានប៉ះពាល់ ហើយសេចក្តីថ្លៃថ្នូររបស់ស្រីស្នំនៅតែរក្សាបានជាអវសាន្ត។
ជាងនេះទៅទៀត មនុស្សបុរាណតែងតែចាក់បារតចូលក្នុងមឈូស ព្រោះពួកគេគិតថា ការធ្វើបែបនេះនឹងអាចរក្សាសពអ្នកស្លាប់បានប្រសើរជាង។ ដើម្បីការពារកុំឲ្យសារធាតុបារតហូរចូលទៅក្នុងខ្លួន និងបំផ្លាញសរីរាង្គខាងក្នុង ពួកគេក៏បានប្រើអង្កាំគុជខ្យងដើម្បីបិទរន្ធទាំងប្រាំបួនរបស់រាងកាយបន្ថែមទៀត។ ក្នុងករណីខ្លះ អង្កាំគុជខ្យងដែលមានគុណភាពល្អបំផុតត្រូវបានគេជីកយកពីរាងកាយមកវិញ។ ដូច្នេះហើយ នៅពេលជីកផ្នូរខ្លះ អ្នកវិទ្យាសាស្ត្របានរកឃើញសាកសពពួកស្រីស្នំជាច្រើនប្រែជាសភាពទ្រុឌទ្រោម។
បន្ទាប់ពីការស្រាវជ្រាវ ពួកគេបានរកឃើញថា សាកសពទាំងនេះសុទ្ធតែពាក់ព័ន្ធទៅនឹងទំនៀមទម្លាប់នៃការបញ្ចូលគ្រាប់អង្កាំគុជខ្យងចូលទៅក្នុងរន្ធទាំងប្រាំបួន។ ចំពោះមូលហេតុដែលមនុស្សសម័យបុរាណមិនប្រើមាស ឬប្រាក់ ពីព្រោះនៅសម័យនោះ ស្តេចជឿថាអង្កាំគុជខ្យងជាវត្ថុធាតុនៃស្ថានសួគ៌ និងផែនដី ហើយអាចព្យាបាលជំងឺជាច្រើន។ ប្រសិនបើត្បូងជាប់នឹងខ្លួនរបស់ស្រីស្នំ នោះមិនត្រឹមតែការពាររាងកាយពីការពុកផុយ ហើយព្រលឹងនឹងមិនរងគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យពួកគេទទួលបានទៅចាប់កំណើតថ្មី និងមានទ្រព្យសម្បត្តិជារៀងរហូត។
ទោះជាយ៉ាងណាក៏ដោយ ដោយផ្អែកលើចំណេះដឹងវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ន ការប្រើប្រាស់អង្កាំគុជខ្យងដើម្បីរក្សារាងកាយមិនឲ្យរលួយគឺមិនសមហេតុផលទេ។ ប៉ុន្តែនៅសម័យបុរាណ ប្រជាជនបានជឿច្រើនលើគោលគំនិតមិនសមហេតុផលមួយចំនួនខាងលើនេះ។ ពួកគេជឿថាស្រីស្នំជាមហេសីរបស់ស្តេច ជាមនុស្សមានត្រកូលខ្ពង់ខ្ពស់ ហើយពេលនាងសោយទិវង្គតក៏ត្រូវទទួលបានរបស់ល្អដែរ។ ហេតុដូច្នេះហើយបានជារាជវង្សប្រើគុជខ្យង ដើម្បីបិទរន្ធទាំងប្រាំបួនរបស់ស្រីស្នំពេលស្លាប់ ទោះបីជាលក្ខខណ្ឌវិទ្យាសាស្ត្រមិនអនុញ្ញាតក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បើគ្មានថ្នាំដុសធ្មេញ តើមនុស្សបុរាណចិន អនុវត្តអនាម័យមាត់ដោយរបៀបណា?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


