ព័ត៌មានអន្ដរជាតិ
យន្តហោះមួយគ្រឿង កំពុងហោះសុខៗ ស្រាប់តែដាច់ទ្វារបង្គន់
ជារឿងគួរឲ្យភ្ញាក់ផ្អើលដែលនៅសុខៗ ទ្វារបង្គន់នៃយន្តហោះរបស់ក្រុមហ៊ុន Cathay Pacific Airlines ស្រាប់តែដាច់គន្លឹះ ក្រោយយន្តហោះចេញដំណើរបានត្រឹម៣នាទីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ CNA នៅថ្ងៃព្រហស្បតិ៍ទី១៨ខែកក្កដា។

រឿងនេះកើតឡើងនៅលើជើងហោះហើរ CX840 ខណៈពេលធ្វើដំណើរចេញពីទីក្រុងហុងកុង ឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក។ ទោះបីជាយ៉ាងណាក៏ដោយ ហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ហើយបើតាមការលើកឡើងរបស់អ្នកជំនាញ, ទ្វារទំនងជារបូតខ្ចៅរួចក៏ដាច់ធ្លាក់មកតែម្តង។
ត្បិតនេះមិនមែនជារឿងធំដុំក៏ពិតមែន ប៉ុន្តែវាបានគូសបញ្ជាក់ពីបញ្ហាជាបន្តបន្ទាប់ ដែលញាំញីដល់វិស័យអាកាសចរណ៍អន្តរជាតិ ព្រោះថា មួយរយៈចុងក្រោយ មានជើងហោះហើរជាច្រើន បានជួបឧបទ្ទវហេតុផ្សេងៗគ្នា។
ជាក់ស្តែងបញ្ហាចុងក្រោយ ដែលកើតឡើងក្នុងខែនេះតែម្តងគឺថា យន្តហោះ Boeing 757-200 មួយគ្រឿង របស់ក្រុមហ៊ុន United Airlines បានដាច់កង់ ពេលចេញដំណើរពីទីក្រុង Los Angeles។

ត្បិតតែទៅដល់គោលដៅនៅទីក្រុង Denver នៃរដ្ឋ Colorado ដោយសុវត្ថិភាពមែន ប៉ុន្តែអ្នកដំណើរបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយថា ជើងហោះហើរ UA 1001 នេះ ចុះចតដោយរដិបរដុប ហើយគ្រប់គ្នាភ័យព្រលឹងចុងសក់។
ចំណែក កាលពីខែមីនា យន្តហោះ Boeing 777-200 របស់ក្រុមហ៊ុនដដែលនេះ បានជួបឧប្បត្តិហេតុស្រដៀងគ្នា ក្រោយពេលហោះចេញពីទីក្រុង San Francisco។ កាលនោះ កង់យន្តហោះបានធ្លាក់ចំរថយន្តមួយគ្រឿង ដែលកំពុងចតនៅព្រលាន ដោយបង្កការខូចខាតដល់រថយន្តជាច្រើនគ្រឿងនៅក្បែរនោះទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


