កីឡា
មិនធម្មតា ក្រុងចក្រ ធ្វើឲ្យកីឡាករគុនខ្មែរជួរមុខខូចដៃ-ជើងច្រើន
កាលពីម្សិលមិញ កីឡាករថៃ ក្រុងចក្រ បានផ្តួលជើងខ្លាំងគុនខ្មែរ ឡៅ ចន្ទ្រា តាមរយៈការទាត់ឲ្យខូចជើងក្រោកលែងរួចនៅក្នុងទឹកទី២សម្រាប់ការប្រកួតកម្មវិធីខារ៉ាបាវ របស់សង្វៀនបាយ័នស្ទឹងមានជ័យ។

វាមិនមែនជាលើកទី១ទេនៅពេល ក្រុងចក្រ បានយកឈ្នះកីឡាករគុនខ្មែរលំដាប់ជួរមុខតាមរយៈការទាត់ដ៏មានទម្ងន់។ តាមពិតទៅមានកីឡាករគុនខ្មែរជួរមុខជាច្រើនត្រូវបានកីឡាករថៃរូបនេះទាត់ឲ្យខូចដៃ ឬជើង។
រហូតដល់ពេលនេះ ស្ទើរគ្មានកីឡាករគុនខ្មែរទម្ងន់ធ្ងន់ៗណាម្នាក់ដែលមិនធ្លាប់បានប្រកួតជាមួយក្រុងចក្រឡើយ។ កាលពីឆ្នាំ២០១៥ រូបគេបានប្រកួតនៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ចាញ់កីឡាករកម្ពុជា អ៊ុង វីរៈ ដោយពិន្ទុ។

បន្ទាប់មក អ្នកលេងគុនខ្មែរ ព្រុំ សំណាង បានផ្តួលឲ្យរូបគេសន្លប់ ហើយរូបគេតែងតែមានបំណងសងសឹក ប៉ុន្តែបញ្ហាទម្ងន់នៅតែជាគម្លាតធ្វើឲ្យរូបគេមិនអាចជួបគ្នាជាលើកទី២។ កាលពីឆ្នាំ២០២០ ក្រុងចក្រ បានយកឈ្នះពិន្ទុ កែវ រំចង់ នៅសង្វៀនបាយ័ន។
ក្រុងចក្រ បានប្រកួតជាមួយ រឿង សុភ័ណ្ឌ ២ដង ក្នុងនោះស្មើគ្នា១ដង និងចាញ់១។ សម្រាប់ការចាញ់នោះគឺដោយសារ រូបគេវ៉ៃខុសបច្ចេកទេស។ នៅពេលរូបគេកាច់ផ្តួលកីឡាករកម្ពុជាឲ្យស្រុតដល់ក្តារសង្វៀន ហើយបានថែមជង្គង់ ដែលជាហេតុធ្វើឲ្យកាត់ក្តីចាញ់ រឿង សុភ័ណ្ឌ។

ទោះបីជាយ៉ាងណា ប្រហែលជា៣ឆ្នាំចុងក្រោយនេះ ក្រុងចក្រ ពិតជាធ្វើបានល្អណាស់។ រូបគេបានប្រកួតជាមួយ ធន់ រិទ្ធី ៣ដង ក្នុងនោះបានឈ្នះ១ដង និងចាញ់២ដង។ ការជួបគ្នាលើកទី១ ក្រុងចក្រ បានទាត់ឲ្យ ធន់ រិទ្ធី ខូចដៃបោះបង់ចោលការប្រកួត ប៉ុន្តែការប្រកួតពីរលើកចុងក្រោយ រូបគេបានចាញ់ពិន្ទុកីឡាករក្នុងកម្ពុជា ហើយក៏ធ្លាប់ត្រូវបាន ធន់ រិទ្ធី វាយឲ្យអាជ្ញាកណ្តាលរាប់៨ម្តង និងឈាមត្រចៀកទៀតផង។
ក្រុងចក្រ បានប្រកួតជាមួយ ធឿន ធារ៉ា ពីរដង ប៉ុន្តែមិនធ្លាប់ចាញ់ឡើយ។ ការប្រកួតលើកទី១ អ្នកទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា។ ការប្រកួតលើកទី២បានទាត់ឲ្យ ធឿន ធារ៉ា ខូចដៃក្នុងទឹកទី៣ ប៉ុន្តែនៅទឹកទី១ រូបគេត្រូវបាន ធឿន ធារ៉ា វាយឲ្យអាជ្ញាកណ្តាលរាប់៨ម្តងដែរ។

កាលពីឆ្នាំ២០២៣ ក្រុងចក្រ បានយកឈ្នះ វង្ស វិច្ឆ័យ ដែលបានបោះបង់ចោលការប្រកួតក្នុងទឹកទី៥ ហើយរូបគេក៏ធ្លាប់ឈ្នះពិន្ទុ ឯម ឡេងលី កាលពីឆ្នាំ២០២៣ដែរ។
កាលពីខែមេសា ឆ្នាំ២០២៤ ក្រុងចក្រ ត្រូវបានកាត់ក្តីឲ្យចាញ់ ឈឿង ល្វៃ បន្ទាប់ពីប្រកួតខុសបច្ចេកទេស។ រូបគេបានទាត់ឲ្យ ឈឿង ល្វៃ ឈឺដៃត្រូវបានអាជ្ញាកណ្តាលរាប់៨ក្នុងទឹកទី៤នៅសង្វៀន PNN ប៉ុន្តែ ល្វៃ អាចបន្តការប្រកួតបាន។ កីឡាករគុនខ្មែរបានព្យាយាមចូលវាយកែង ហើយក៏ជាប់ជើងទៅនឹងខ្សែរេញ និងត្រូវបានក្រុងចក្រទាត់លើដងខ្លួនឲ្យសន្លប់ដែលជាហេតុកាត់ក្តីឲ្យចាញ់។
ចុងក្រោយបំផុត កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្រុងចក្រ បានទាត់ឲ្យ ឡៅ ចន្ទ្រា ខូចជើងក្នុងទឹកទី២។

និយាយរួម ក្រុងចក្រ ជួបកីឡាករគុនខ្មែរជួរមុខទម្ងន់ចាប់ពី៧០គីឡូក្រាមឡើងស្ទើរអស់ទៅហើយមានដូចជា ព្រុំ សំណាង, អ៊ុង វីរៈ, រឿង សុភ័ណ្ឌ, ធឿនធារ៉ា, ឈឿង ល្វៃ, ធន់ រិទ្ធី, វង្ស វិច្ឆ័យ, ឯម ឡេងលី, និងកែវ រំចង់ ជាដើម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


