Connect with us

ព័ត៌មានជាតិ

វឌ្ឍនភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត បញ្ចប់​ការ​​សាងសង់​ការិយាល័យ កន្លែង​ស្នាក់នៅ ​រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ជាច្រើនទៀត

បានផុស

នៅ

បើ​តាម​មន្រ្តី​ជាន់ខ្ពស់​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ដំណើរការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​កំពុងវិវឌ្ឍន៍​ទៅ​តាម​គម្រោង ខណៈ​ក្រុម​ការងារ​កំពុង​បញ្ចប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​មួយ​ចំនួន​លើ​ការដ្ឋាន​សាងសង់​។

លោក ផន រឹម មន្រ្តី​អ្នក​នាំពាក្យ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បានបង្ហាញពី​វឌ្ឍនភាព ​នៃ​ដំណើរ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត ​ក្រោយ​បើក​ការដ្ឋាន​ស្ថាបនា​បាន​ជាង​មួយ​ឆ្នាំ​។ ក្នុង​នោះ​ការងារ​សម្រេច​បាន​មាន​ដូចជា​ បញ្ចប់​ការងារ​សាងសង់​កន្លែងការិយាល័យ និង​កន្លែង​ស្នាក់នៅ​ចំនួន ៧ កន្លែង ទីតាំង​បន្ទប់ពិសោធន៍​ចំនួន ៥ កន្លែង ​ទីតាំង​ផលិត​គ្រឿង​សំណង់ចំនួន​ ៥ កន្លែង និង​បាន​ត្រៀមបុគ្គលិកនិងគ្រឿងចក្ររួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមមន្រ្តី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​​​ ក្រុមការងារបច្ចេកទេស​កំពុង​ពិនិត្យ​សិក្សានិង​ដោះស្រាយ​ផល​ប៉ះពាល់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណ:ដូចជា បង្គោល​អគ្គិសនី ប្រព័ន្ធ​ទឹក​ស្អាត បង្គោល​ខ្សែកាប​ប្រៃសណីយ៍។ ជាមួយ​គ្នា​នេះ កំពុងរង់ចាំ​ភាគីវៀតណាម​បង្កើតក្រុមការងារ​ដើម្បី​ពិភាក្សា​ចំណុច​ត​ភ្ជាប់​នៅ​ព្រំដែន។

ជាមួយ​ការ​បន្ត​ដោះស្រាយ​ផល​ប៉ះពាល់​នានា ក្រុមការងារ​នឹង​ប្រគល់​ទីតាំង​ជូន​ក្រុមហ៊ុន​សាងសង់​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ២០២៤។ លោក ផន​ រឹម បញ្ជាក់បន្ថែម។

កាលពីសប្តាហ៍​មុន ​គណៈកម្មការអន្តរក្រសួងដឹកនាំ​ដោយ​លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​បើក​​កិច្ច​ប្រជុំដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​គម្រោង​សាងសង់​ផ្លូវល្បឿន​លឿន​ភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

​កិច្ច​ប្រជុំ​នេះ ក៏​មាន​ការ​ចូលរួម​ពី​រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន តំណាង​ក្រុមហ៊ុនសាងសង់ CRBC ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបាន វឌ្ឍនភាព​ការងារ​ដែល​កំពុងអនុវត្ត និងផែនការការងារ​ដែលគ្រោងនឹងធ្វើក្នុង​ជំហានបន្តបន្ទាប់ ដើម្បីជំរុញដំណើរការអនុវត្តគម្រោង​ផ្លូវល្បឿនលឿន​ភ្នំពេញ​បាវិត និង​ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)​។

ផ្លូវ​ល្បឿនលឿនភ្នំពេញ-បាវិត បាន​​បើក​ការដ្ឋាន​សាងសង់​កាលពី​​ខែ​មិថុនា​ឆ្នាំ ២០២៣ ដែល​ជា​គម្រោងផ្លូវល្បឿន​លឿន​​ទី ២ បន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បាន​បញ្ចប់​និង​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​អំឡុង​ខែ​តុលា ​ឆ្នាំ ២០២២​។

ផ្លូវ​ល្បឿនលឿន​បាវិត មានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ ជាផ្លូវ​ថ្មីទាំង​ស្រុង​មាន​ ០៤ គន្លង មាន​ទទឹង​តួ​ផ្លូវ ២៥,៥ ម៉ែត្រ។ ផ្លូវមួយខ្សែនេះសាងសង់​​ឡើង​ចាប់​ចេញ​ពីភ្នំពេញ​នៅ​​ចំណុចផ្លូវក្រវាត់​ក្រុងទី ៣ កាត់តាមខេត្តកណ្តាល ខេត្ត​ព្រៃវែង និង​ខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិតព្រំដែនកម្ពុជា-វៀតណាម ដែល​គ្រោង​ចំណាយថវិកា​សាងសង់​ប្រហែល​ជិត ​២​ ពាន់​លាន​ដុល្លារអាមេរិក និង​​បញ្ចប់​នៅ​ចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

កាលពី​ខែតុលា ឆ្នាំ២០២៣ មន្រ្តីជាន់ខ្ពស់​ក្រសួង​សាធារណការនិងដឹកជញ្ជូនកម្ពុជា​ បានដឹកនាំ​ប្រតិភូ​ចូលរួមកិច្ច​ប្រជុំជាមួយ​មន្រ្តីក្រសួងដឹកជញ្ជូននៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដើម្បី​កំណត់​ទីតាំងតភ្ជាប់​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា ជាមួយ​នឹង​ផ្លូវល្បឿនលឿន​ហូជីមិញ-ម៉ុកបៃ របស់​វៀតណាម។ ក្នុងនោះភាគីទាំងពីរបានឯកភាព​ពន្លឿន​ការអនុវត្តការគម្រោង​​រួមទាំង​ការងារ​ពាក់ព័ន្ធផ្សេងៗ ​ដើម្បីជា​ប្រយោជន៍​រួម​ទាំងផ្នែក​សេដ្ឋកិច្ច​និង​សង្គម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម