Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមរំពឹងការ​នាំ​ចេញ​ម្រេច​ ឈាន​ដល់ ១ ប៊ីលាន​ដុល្លារ ជាថ្មី​​នៅ​ឆ្នាំ​នេះ​ ​

បានផុស

នៅ

សមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA) បានឱ្យដឹងថា ការ​នាំ​ចេញ​ម្រេច​របស់​វៀតណាម​រំពឹង​ថា​នឹង​កើន​ដល់​ជាង​ ១ ប៊ីលាន​ដុល្លារ​ ឆ្នាំ​​នេះ​ ដោយសារ​តែ​តម្រូវ​ការ​លើ​ទីផ្សារ​សកល​ខ្ពស់​ ខណៈ​ការ​ផ្គត់​ផ្គង់​មាន​កម្រិត​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ Viet Nam News កាល​ពី​ថ្ងៃ​ពុធ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមបាននិយាយថា ឧស្សាហកម្មម្រេចកំពុងស្ថិតនៅលើផ្លូវ​​ត្រឡប់ទៅក្រុម​ទំនិញ​ដែលមាន​​តម្លៃនៃ​​ការ​នាំ​ចេញ​​​លើស​ពី ​១ ប៊ីលាន​ដុល្លារ​ ខណៈ​គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​កក្កដា​ ការ​នាំ​ចេញ​ម្រេច​បាន​ឈាន​ដល់​ ៧៦៤,២ លាន​ដុល្លារ​។​

ក្នុងរយៈពេល៧ដើម​ឆ្នាំ​ដដែល​ ម្រេចជាង ១៦៤ ៣០០ តោន​ ត្រូវ​បាន​លក់​ចេញ​ទៅ​ទីផ្សារ​បរទេស​ ក្នុង​តម្លៃ​នាំ​ចេញ​ជា​មធ្យម​ ​៤ ៥៦៨ ដុល្លារ​/តោន​ សម្រាប់​ម្រេច​ខ្មៅ (កើនឡើង ៣២,៧ ភាគរយ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​​)​ និង​ ៦ ១៩៥ ដុល្លារ​/តោន​ សម្រាប់​ម្រេច​ស (កើន​ឡើង​ ២៥ ភាគរយ​)។ ​

សហរដ្ឋ​អាមេរិក​ គឺ​ជាប្រទេស​​ទិញ​ម្រេចវៀតណាម​​ធំ​ ហើយ​បន្ទាប់​មក​​គឺ​​អាល្លឺម៉ង់ អេមីរ៉ាត​អារ៉ាប់រួម (UAE) និង​ឥណ្ឌា។

VPSA និយាយ​ថា​ ​​​ប្រេស៊ីល ដែលជាប្រទេសផលិត និងនាំចេញម្រេចខ្មៅធំជាងគេទី២​របស់ពិភពលោកបានទទួលរងការ​ខូត​ខាត​ដំណាំ​ម្រេច​ ​ដែលជំរុញឱ្យតម្លៃសកលលោកកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានខែចុង​ក្រោយ​នៃ​ឆ្នាំ​ ២០២៤។ ​ការ​ឡើង​ថ្លៃ ក៏​ជំរុញ​ផង​ដែរ​ នៅ​ពេល​ផលិតកម្មនៅ​វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី រំពឹង​ថា​នឹង​ធ្លាក់​ចុះ​ខ្លាំង​ ដោយសារ​តែ​ផល​ប៉ះពាល់នៃ​បាតុភូត​អាកាស​ធាតុ​ អែល នីណូ ដែល​បង្ក​ការ​អូស​បន្លាយ​នៃ​គ្រោះ​រាំង​ស្ងួត​។ ​​សមាគម​ព្យាករ​ថា​ ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ការផ្គត់ផ្គង់ម្រេចនឹងយឺតជាងតម្រូវការ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម