Connect with us

ព័ត៌មានជាតិ

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ សម្រេចជិត ១០០% គ្រោងបញ្ចប់មុនផែនការ ១ ឆ្នាំ

បានផុស

នៅ

បើតាមមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គម្រោងស្ដារ​លើកកម្រិត​គុណភាពផ្លូវជាតិ​លេខ៣១ ​រហូត​មក​ដល់​ពេល​នេះ​ សម្រេច​បាន​វឌ្ឍនភាព​ជិត ១០០% ដែល​បញ្ចប់​មុន​ផែន​ការ ១​ឆ្នាំ ហើយ​​គ្រោង​នឹង​ធ្វើពិធី​ប្រគល់-ទទួល ​នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ដើម្បី​តាម​​ដានការងារ​បច្ចេកទេសសាងសង់ សំដៅឱ្យ​ការសាងសង់​ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និង​កិច្ចសន្យាសាងសង់ ធានា​ឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់​ជាប់បានយូរអង្វែង កាលពី​​ថ្ងៃ​ទី​១១ ខែ​កញ្ញា ម្សិល​មិញ​នេះ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បានដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យគុណភាព​សាងសង់​ រួមទាំង​ពិនិត្យ​ស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្តលើស​ទម្ងល់ដែល​គ្រោង​ដំឡើង​​​នៅលើ​ខ្សែ​​​ផ្លូវ​នេះផង​ដែរ។

គម្រោងស្ដារ និង​លើកកម្រិត​គុណភាពផ្លូវជាតិលេខ៣១ មាន​ប្រវែង​សរុប​ប្រមាណ​ ៥៣,៥៣ គីឡូម៉ែត្រ (ចាប់ពី​បែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់​ទីរួមស្រុក​កំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ក្រុម​ការងារ​ស្ថាបនា​អាច​សម្រេច​វឌ្ឍនភាព​បាន ៩៦,២៦%ហើយ គិត​ត្រឹម​ដើម​ខែ​កញ្ញា ឆ្នាំ២០២៤នេះ។

បើតាមមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន «បើគ្មានការប្រែប្រួលទេ គម្រោង​ខ្សែផ្លូវ​ដ៏​សំខាន់​នេះ នឹង​រៀប​ចំពិធី​ប្រគល់-ទទួល នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ  ដែល​មានន័យថា គម្រោងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយ​ធានាកម្រិត​គុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម