ជីវិតកម្សាន្ដ
តារាសម្តែង ម៉ិកស៊ិក ខូចមុខមាត់ខ្ទេច ដោយសារចាញ់បោកពេទ្យ បន្លំប្រេងឆាថាជាខូឡាជែន
តារាសម្តែងម៉ិកស៊ិកវ័យ ៧១ ឆ្នាំម៉ិកស៊ិក Lyn May គឺជាជនរងគ្រោះនៃការវះកាត់កែសម្ផស្ស នាងត្រូវបានបោកបញ្ឆោតដោយមនុស្សម្នាក់ដែលទុកចិត្តនិងឃោសនាឲ្យចាក់ប្រេងឆាចូលទៅក្នុងមុខ រហូតធ្វើឲ្យទម្រង់មុខនាងខូចទ្រង់ទ្រាយ។
ឈ្មោះពិតរបស់ Lyn May គឺ Lilia Guadalupe Mendiola Mayares កើតក្នុងឆ្នាំ ១៩៥២ ។ នាងគឺជាអ្នករាំ ឈានមុខគេនៅម៉ិកស៊ិកក្នុងទសវត្សរ៍ទី ៧០ និង ៨០ ដោយបានចូលរួមនៅក្នុងខ្សែភាពយន្តល្បីៗជាង ១០០ដោយសាររូបរាងដ៏ស្រស់ស្អាតសោភារបស់នាង។

បើយោងតាម OkChicas បានឲ្យដឹងថា ដោយសារតែនិស្ស័យការងាររបស់នាង Lyn May តែងតែយកចិត្តទុកដាក់លើរូបរាងជាពិសេស។ ទោះជាយ៉ាងណា ដោយសារតែរឿងនេះហើយ ទើបនាងធ្លាក់ក្នុងសោកនាដកម្មនៅអាយុ ៣០ឆ្នាំ។ ដំបូងឡើយ Lyn បានស្វែងរកការកែលម្អមុខមាត់ ដូចជាថ្ពាល់ និងថ្គាម តាមរយៈនីតិវិធីកែសម្ផស្សទូទៅ។ សូម្បីតែការវះកាត់កែសម្ផស្ស ក៏ធ្វើឲ្យនាងជក់ចិត្តនឹងរូបរាងរបស់ខ្លួនផងដែរ។
យ៉ាងណាក៏ដោយ នៅពេលដែលព្យាយាមកែលម្អរូបរាង Lyn May ត្រូវបានអ្នកបោកប្រាស់ម្នាក់ដែលសន្យាថា នឹងធ្វើឲ្យមុខរបស់នាងមានភាពស្រស់ថ្លាឡើងវិញ។ ដោយសារកាលណោះនាងនៅក្មេង ឆាប់លង់ជឿលើគេ តារាស្រីរូបនេះ បានដាក់ក្ដីរំពឹងលើសម្រស់របស់ខ្លួន ដោយសង្ឃឹមថានឹងទទួលបានភាពល្បីល្បាញជាក់ជាមិនខានឡើយ។
ទោះជាយ៉ាងណាក៏ដោយ ជំនួសមកវិញ Lyn May បានទទួលការចាក់ខូឡេជែនដូចដែលអ្នកបោកប្រាស់បានសន្យាជាមួយ។ នេះគឺជាការព្យាបាលដ៏ពេញនិយម និងបណ្តោះអាសន្នសម្រាប់ស្បែករលោង និងកាត់បន្ថយស្នាមជ្រួញ។ នាងត្រូវបានគេចាក់ជាមួយប្រេងចម្អិនអាហារុំ ប្រេងទារក ឬទឹកជាដើម។
ជាលទ្ធផល មុខរបស់ Lyn May ប្រែជាខូចទ្រង់ទ្រាយដោយដុំពក។ នៅអាយុ ៣០ ឆ្នាំ តារាស្រីរូបនេះបានព្យាយាមគ្រប់យ៉ាងជាមួយនឹងការវះកាត់កែសម្ផស្សដើម្បីកែលម្អ ប៉ុន្តែអ្វីៗកាន់តែអាក្រក់ទៅៗ។ ថ្វីដ្បិតតែវេជ្ជបណ្ឌិតបានព្យាយាមយកផ្នែកតូចមួយនៃប្រេងដែលបំផ្លាញមុខរបស់ Lyn ចេញក៏ដោយ វិធីសាស្ត្រនេះបានបន្សល់ទុកនូវស្នាមនៅលើមុខរបស់តារាស្រីរូបនេះ។
រូបរាងរបស់ Lyn May កាន់តែអាក្រក់ទៅៗ នៅពេលដែលនាងកាន់តែចាស់។ តារាស្រីរូបនេះត្រូវស៊ូទ្រាំនឹងការរិះគន់ជាច្រើនចំពោះមុខមាត់មិនស្អាត។ នាងត្រូវបានគេដាក់រហស្សនាមថា ជាគ្រោះមហន្តរាយវះកាត់កែសម្ផស្សមួយរបស់ពិភពលោក។
បច្ចុប្បន្នករណីបោកប្រាស់ដូច Lyn May លែងជារឿងចំឡែកសម្រាប់ស្ត្រីទៀតហើយ ។ បើសម័យតារាស្រីម៉ិកស៊ិកត្រូវគេបោកឲ្យចាក់ប្រេងឆាចូលមុខ ឥលូវក៏មានមនុស្សជាច្រើនចាញ់បោកដោយការចាក់ Filler ឬ Botox ចូលស៊ីលីកូន នាំឲ្យខូចមុខមាត់មិនចាញ់គ្នាប៉ុន្មានទេ។
យ៉ាងណាមិញ ករណីចុងក្រោយដែលធ្វើឲ្យកក្រើកសហគមន៍អនឡាញក៏បានកើទលើងគឺនារី TikToker វៀតណាមម្នាក់ឈ្មោះ វៀត ភឿង ថាវ ។ នាងត្រូវបានហាងកែសម្ផស្សប្រាប់ឲ្យចាក់ Filler លើមុខ ប៉ុន្តែត្រូវបានគេចាក់ចូលទៅក្នុងស៊ីលីកូន មុខរបស់នាងមានសភាពហើម និងរលាកអស់ជាច្រើនថ្ងៃ ហើយប្រែទៅជាអាប់ស។ យោងតាមវេជ្ជបណ្ឌិតថា បើចង់ដកស៊ីលីកូនចេញពីមុខ ការវះកាត់នឹងមានភាពស្មុគស្មាញ និងមានតម្លៃថ្លៃ។ យ៉ាងណា ការចាក់ស៊ីលីកូនរាវ គឺជាការអនុវត្តដ៏គ្រោះថ្នាក់ ហើយមិនត្រូវបានអនុញ្ញាតដោយច្បាប់ទេ។ ដើម្បីការពារសុខភាព និងសម្រស់ អ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្ន និងជ្រើសរើសវិធីសាស្ត្រថែរក្សាសម្ផស្សប្រកបដោយសុវត្ថិភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមហ៊ុនចិនចាញ់ក្ដី ក្រោយបុគ្គលិកស្លាប់ដោយសារធ្វើការ១០៤ថ្ងៃជាប់គ្នា គ្មានពេលសម្រាក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


