ព័ត៌មានអន្ដរជាតិ
អាមេរិក ជឿថា បទឈប់បាញ់ហ្គាហ្សាទំនងមិនអាចសម្រេចបានក្នុងអាណត្តិលោក បៃដិន ឡើយ
មន្ត្រីអាមេរិកឥឡូវនេះជឿថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សា ទំនងជាមិនអាចទៅរួចនោះទេ មុនពេលប្រធានាធិបតី ចូ បៃដិន ចាកចេញពីតំណែងក្នុងខែមករាខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal (WSJ) កាលពីថ្ងៃទី១៩ខែកញ្ញា។

របាយការណ៍របស់កាសែត WSJ នេះធ្វើឡើងដោយបានដកស្រង់សម្តីមន្ត្រីថ្នាក់កំពូលនៅសេតវិមាន ក្រសួងការបរទេស និងមន្ទីរបញ្ចកោណនៅក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ។ ស្ថាប័នទាំងនោះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
យ៉ាងណា នៅមុនការចុះផ្សាយរបស់ WSJ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំអាចប្រាប់អ្នកថា យើងមិនជឿថាកិច្ចព្រមព្រៀងនោះកំពុងបរាជ័យនោះទេ»។
ចំណែកឯរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏ធ្លាប់បាននិយាយផងដែរកាលពី២សប្តាហ៍មុនថា ៩០% នៃកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានសម្រេចរួចរាល់ហើយ។
សហរដ្ឋអាមេរិក និងអ្នកសម្របសម្រួល កាតា និងអេហ្ស៊ីប បានព្យាយាមជាច្រើនខែ ដើម្បីធានាបាននូវបទឈប់បាញ់មួយ ប៉ុន្តែបានបរាជ័យក្នុងការនាំយកអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។
ឧបសគ្គធំៗចំនួន២ ដែលរាំងស្ទះកិច្ចព្រមព្រៀងបទឈប់បាញ់នេះ មានដូចជា ការទាមទាររបស់អ៊ីស្រាអែលក្នុងការរក្សាកងកម្លាំងនៅក្នុងច្រករបៀង Philadelphia ដែលស្ថិតនៅព្រំដែនរវាងតំបន់ហ្គាហ្សា និងប្រទេសអេហ្ស៊ីប និងចំណុចលម្អិតនៃការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែលជាមួយអ្នកទោសប៉ាឡេស្ទីនដែលឃាត់ខ្លួនទុកដោយអ៊ីស្រាអែល។
សហរដ្ឋអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាអាចកាត់បន្ថយភាពតានតឹងនៅទូទាំងមជ្ឈិមបូព៌ា ចំពេលមានការភ័យខ្លាចថាជម្លោះនឹងអាចរីករាលដាលធំឡើង។
លោក បៃដិន បានដាក់ចេញនូវសំណើបទឈប់បាញ់៣ដំណាក់កាលកាលពីថ្ងៃទី៣១ខែឧសភា ហើយលោក បៃដិន បាននិយាយនៅពេលនោះថាអ៊ីស្រាអែលបានយល់ព្រមលើសំណើទាំងនោះ។ យ៉ាងណា ដោយសារកិច្ចពិភាក្សាជួបឧបសគ្គជាហូរហែ ក្រុមមន្ត្រីសម្របសម្រួលបានលើកឡើងថា សំណើថ្មីនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះសម្រាប់ភាគីជម្លោះទាំងសងខាង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


