ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ នេត សាវឿន ឧបត្ថម្ភថវិកា៥០ម៉ឺនរៀល ដល់លោកស្រីប៉ូលិសចរាចរណ៏ ដែលបំបៅកូនក្នុងម៉ោងធ្វើការ
ដើម្បីជាការលើកទឹកចិតចំពោះការខិតខំបំពេញការងាររបស់លោកស្រីអនុសេនីយ៏ទោ ស៊ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន៥០០,០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រី ដើម្បីជាការលើកទឹកចិត្ត។
សូមបញ្ជាក់ថា ថ្មីៗនេះ ស្ត្រីជាប៉ូលិសចរាចរណ៏ខាងលើបានបានបង្ហោះរូបដែលលោកស្រីកំពុងបំបៅកូន ពេលកំពុងបំពេញការងារ ហើយរូបនោះទទួលរងការគាំទ្រយ៉ាងច្រើនពីមហាជន ប៉ុន្តែរូបថតនោះបែរជាធ្វើឲ្យថ្នាក់លើរបស់ស្ត្រីជាប៉ូលិសចរាចរណ៏រូបនោះខឹងសម្បារទៅវិញ ដោយអះអាងថា បានធ្វើឲ្យប៉ះពាល់កិត្តិយសស្ថាប័នប៉ូលិស ហើយត្រូវបានស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានហៅទៅធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរចំនួន២ដង បើទោះបីស្ត្រីរូបនោះ បានសុំទោសរួចហើយក្តី។
ជុំវិញការកោះហៅស្ត្រីដែលជាមន្ត្រីនគរបាល ដែលបំបៅកូន កំពុងបំពេញភារកិច្ច ទៅណែនាំ អប់រំ និងឲ្យធ្វើកិច្ចសន្យានេះ មហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិនៅលើបណ្ដាញសង្គមថា វាមិនមែនមានទោស ឬក៏ខុសច្បាប់ត្រង់ប្រការណាមួយទេ ចំពោះសកម្មភាពរបស់នាងឆ្លៀតបំបៅកូននៅក្នុងម៉ោងការងារនោះ បើគ្រាន់តែហៅមកណែនាំដោយផ្ទាល់មាត់វាបានហើយ ព្រោះថា គាត់មិនបានប្រព្រឹត្តិខុសច្បាប់ធ្ងន់ធ្ងរអីនោះទេ។ ជាមួយគ្នានោះ ក៏បានលើកឡើងពីស្ដ្រីនៅលើពិភពលោក ដែលមានតួនាទីជាសមាជិកសភា ជានាយករដ្ឋមន្ដ្រីជាដើម ក៏ធ្លាប់យកកូនមកតាម និងបំបៅដោះកូនពេលបំពេញការងារនោះដែរ។
មហាជនក៏បានលើកឡើងជាបន្ដបន្ទាប់ និងចោទជាសំនួរថា តើមាត្រាប៉ុន្មាន ច្បាប់ណា ? ដែលចែងថា មន្ត្រីរាជការជាស្ត្រីភេទ មិនអាចបំបៅដោះកូនបានពេលកំពុងបំពេញភារកិច្ចនោះ ?។ កំហុសតិចតួចបំផុតនេះ អាចត្រឹមហៅណែនាំផ្ទាល់មាត់សមរម្យហើយ។
ករណីនេះ សូម្បីតែលោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ ក៏បានកោតសសើរពីទឹកចិត្តម្ដាយដូចនាងផងដែរ ដែលបានឆ្លៀតបំបៅកូនតូច នេះជាកាតព្វកិច្ចរបស់ម្ដាយគ្រប់រូបនៅលើពិភពលោក។

ជុំវិញបញ្ហារិះគន់នេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍បានចេញមកពន្យល់ថា ករណីរបស់ស្ត្រីនគរបាលចរាចរណ៍បំបៅដោះកូននៅខេត្តស្ទឹងត្រែង ទោះប្រើប្រាស់ឯកសណ្ឋានកងកម្លាំងក្តី គឺមិនមានអ្វីខុសឆ្គងទេ ជាកាតព្វកិច្ចរបស់ស្ត្រីគ្រប់រូប ប៉ុន្តែរាល់ការផ្តល់ព័ត៌មាន ឬការបញ្ចេញរូបភាព នៅកន្លែងប្រតិបត្តិការ គឺត្រូវសុំការអនុញ្ញាតជាមុន ពីប្រធានអង្គភាពរបស់ខ្លួន៕
ដោយ ៖ កោះកែវ
សូមអានព័ត៌មានពាក់ព័ន្ធ៖
មកដឹងការពិត អនុសេនីយ៍ទោ ប្រាប់រឿងការបង្ហោះរូបបំបៅកូនរបស់ខ្លួន និងកិច្ចសន្យាបែកធ្លាយ
អធិការស្រុកសៀមប៉ាង បកស្រាយ រឿងឱ្យ លោកស្រី ស៊ីថុង សុខា ធ្វើកិច្ចសន្យា ក្រោយបង្ហោះរូបបំបៅកូន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


