ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង ស្នើឲ្យបន្តស្រាវជ្រាវពីជនជាតិដើមភាគតិចបន្ថែម ដើម្បីជាតឹកតាងក្នុងសហគមន៍
អភិបាលរងខេត្តកោះកុង ស្នើដល់ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចនៅតំបន់ដាច់ស្រយោលក្នុងភូមិសាស្រ្តបន្តស្រាវជ្រាវ និងចងក្រងជាសហគមន៍បន្ថែមទៀត ដើម្បីទុកជាតឹកតាងថែរក្សាទៅអនាគត។

នេះជាការស្នើឡើងរបស់លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង ក្នុងប្រកាសទទួលស្គាល់អំពីអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ជង ស្ថិតឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង។ លោកស្រីអភិបាលរងខេត្ត បានរំលេចទៀតថា ការបន្តចងក្រងពីឯកសណ្ឋាន របាំងប្រពៃណី វប្បធម៌ អាហារ ឬលំនៅដ្ឋានរបស់ជនជាតិដើមភាគតិចដ៏ទៃបន្ថែមទៀត ពិតជាមានសារៈសំខាន់ ដើម្បីគ្រប់គ្រងសម្គាល់ពីអត្តសញ្ញាណជនជាតិដើមភាគតិចនីមួយៗបានត្រឹមត្រូវ។

លោកស្រី អ៊ី នារីនេត ក៏សំណូមពរដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូនានា មេត្តាជួយគាំទ្រឧបត្តម្ភដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចចំពោះតម្រូវការចង់បានរបស់ពួកគាត់ សំដៅធ្វើយ៉ាងណាកុំឱ្យបាត់បង់ ជួយលើកកម្ពស់ជីវភាព និងភាពសុខុដុមរនាមកម្មរស់នៅក្នុងសហគមន៍ជនបទ។
ទោះយ៉ាងណា លោកស្រីអភិបាលរងខេត្តកោះកុង អះអាងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើជនជាតិដើមភាគតិច តាមរយៈការដាក់ចេញនូវសៀវភៅគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច សារចរណែនាំ និងវិធីសាស្រ្តអនុវត្តគោលនយោបាយនានា និងការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច។

គួរជម្រាបថា នៅខេត្តកោះកុង មានប្រជាពលរដ្ឋចំនួន ៣៥.៩២៤គ្រួសារ ស្រ្តី៧៧.២៣៨នាក់ ដោយមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ដូចជា ខ្មែរ ចិន ថៃ ឥស្លាម និងវៀតណាម។ សព្វថ្ងៃ ពួកគេមានមុខរបរសំខាន់រួមមាន ធ្វើពាណិជ្ជកម្ម នេសាទ ធ្វើស្រែចម្ការ រកអនុផលព្រៃឈើ កម្មកររោងចក្រ សំណង់ និងផ្តល់សេវាកម្មនានា៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


