ព័ត៌មានអន្ដរជាតិ
ពលរដ្ឋខ្មែរកម្ពុជាក្រោម រៀបចំពិធីប្រណាំងទូក ង យ៉ាងធិកអធម
ពលរដ្ឋខ្មែរកម្ពុជាក្រោមបានរៀបចំពិធីប្រណាំងទូកង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបនិងដើម្បីរក្សាអត្តសញ្ញាណខ្មែរ។

តាមការចុះផ្សាយរបស់ Tuoi Tre, ព្រឹត្តិការណ៍យ៉ាងអធិកអធមនេះរៀបចំឡើងនៅព្រែក Nhieu Loc-Thi Nghe ក្នុងសង្កាត់៣ នៃទីក្រុងហូជីមិញ កាលពីថ្ងៃអាទិត្យទី១០ខែវិច្ឆិកាឆ្នាំ២០២៤។

អ្នកស្រី Vu Thi My Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់៣ ដែលជាអ្នករៀបចំកម្មវិធីនេះ និយាយថា «ព្រឹត្តិការណ៍ដ៏មានអត្ថន័យបែបនេះ គឺដើម្បីលើកកម្ពស់ និងរក្សាតម្លៃវប្បធម៌របស់ជនជាតិខ្មែរ នៅភាគខាងត្បូងប្រទេសវៀតណាម ដែលជាផ្នែកមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិចំនួន៥៤ក្រុម នៅក្នុងប្រទេសនេះ»។

សូមបញ្ជាក់ថា ពិធីនេះមានការចូលរួមពីទូកងចំនួន១២ទូក ស្មើនឹង៦គូ មកពីទីក្រុងហូជីមិញ ទីក្រុង Can Tho និងខេត្ត Kien Giang ដោយចាប់ផ្តើមប្រណាំងពីម៉ោង៦ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ មានចំណុចចាប់ផ្តើមនៅស្ពាន Cong Ly និងទីព្រ័ត្រនៅស្ពាន Le Van Sy។

ពិធីនេះបានទាក់ទាញឲ្យមនុស្សចូលរួមទស្សនាយ៉ាងអឺងកង ជាពិសេសភ្ញៀវទេសចរ ដែលសរសើរមិនដាច់ពីមាត់អំពីក្បាច់រចនានៃទូកង នីមួយៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្បិតជាខេត្តសម្បូរភ្នំ តែមណ្ឌលគិរី ក៏មានកម្មវិធីប្រណាំងទូកដែរ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ