ព័ត៌មានជាតិ
មណ្ឌលគិរី រៀបចំកម្មវិធីប្រណាំងទូក នៅទំនប់សែនសុខដុម កណ្ដាលក្រុងសែនមនោរម្យ
ដើម្បីអបអរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំពិធីប្រណាំងទូក ង ខ្នាតតូចបែបប្រពៃណី នាថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ពោលគឺចំថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកតែម្ដង។ កម្មវិធីប្រណាំង នឹងធ្វើឡើងនៅក្នុងទំនប់សែនសុខដុម ដែលសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ទើបសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្មីៗកន្លងទៅ។

ក្រៅពីការប្រណាំងទូក នៅក្នុងពិធីនេះ ក៏នឹងមានការតាំងពិព័រណ៌ផលិតផលរបស់ខេត្តមណ្ឌលគិរី នៅលើខ្នងទំនប់សែនសុខដុម ដែលរំពឹងថាមានការចូលរួមពីសំណាក់អាជីវករជាច្រើនផងដែរ។
គិតត្រឹមរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេសង្កេតឃើញមានទូក ចាប់ផ្ដើមទម្លាក់ចូលផ្ទៃទឹកជាបណ្ដើរៗហើយ ដែលក្នុងនោះ ទូកឈ្មោះ ហនុមានសែនជ័យ របស់តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី លេចវត្តមានមុនគេ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ ហើយដែលមានព្រឹត្តិការណ៍ប្រណាំងទូក ង ខ្នាតតូចបែបប្រពៃណីនៅកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ទាប់ពីរៀបចំលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ដខេត្តភាគឦសានមួយនេះ កាលពីឆ្នាំ២០២៣៕


អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


