ព័ត៌មានអន្ដរជាតិ
តម្លៃនាំចេញម្រេចវៀតណាម កើនខ្ពស់លើស ១ ប៊ីលានដុល្លារ ទោះបរិមាណធ្លាក់ចុះ
កាសែត Viet Nam News បានចុះផ្សាយថា តម្លៃនៃការនាំចេញម្រេចរបស់វៀតណាមក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ បានហក់ឡើងខ្ពស់រហូតដល់ ៤៧ ភាគរយ ដល់ ១,១ ប៊ីលានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វៀតណាមបានកត់ត្រាពីកំណើនតម្លៃខ្ពស់កប់ពពកនេះ ចំពេលដែលការនាំចេញម្រេចបានធ្លាក់ចុះបើគិតពីបរិមាណ។ក្នុងរយៈពេល ១០ ខែដូចគ្នា វៀតណាមបាននាំចេញម្រេចចំនួន ២១៨ ៧៣២ តោន ដោយធ្លាក់ចុះ ៣ ភាគរយ។
វាគឺលើកដំបូងក្នុងរយៈពេល១ទសវត្សរ៍ ដែលតម្លៃនៃការនាំចេញម្រេចបានហក់ឡើងដល់ ១ ប៊ីលានដុល្លារជាថ្មី ខណៈគេរំពឹងថា ការនាំចេញផលិតផលកសិកម្មមួយមុខនេះ នឹងឈានដល់ ១,៣ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៤។ បើតាម Viet Nam News ម្រេចវៀតណាមត្រូវបាននាំចេញក្នុងតម្លៃ ៥ ០៧៧ ដុល្លារ/តោន ជាមធ្យម ក្នុងរយៈពេល ១០ ខែដើមឆ្នាំ កើនឡើង ៥១,៥ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។

អាមេរិកនៅតែបន្តនាំមុខគេលើការនាំចូលម្រេចវៀតណាម ហើយបន្តមកទៀត រួមមាន អាល្លឺម៉ង់ ហូឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងថៃ។ ប្រទេសទាំងនេះ សុទ្ធតែកត់ត្រាពីកំណើននៃការនាំចូលម្រេចវៀតណាម ប៉ុន្តែការនាំចូលរបស់ចិន បានធ្លាក់ចុះជាគំហុក។
គួរគូសបញ្ជាក់ថា វៀតណាមនៅតែជាប្រទេសនាំចេញម្រេចឈានមុខគេរបស់ពិភពលោក។ កសិករវៀតណាមកំពុងប្រកាន់យកនូវការអនុវត្តកសិកម្មសរីរាង្គ ដើម្បីបង្កើនផលិតភាព ជាជាងពង្រីកការដាំដុះ។ កសិកម្មចំរុះ ដែលដាំម្រេចផ្សំជាមួយកាហ្វេ និងដើមឈើហូបផ្លែ កំពុងក្លាយជារឿងធម្មតា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


