Connect with us

ជីវិតកម្សាន្ដ

វណ្ណដា ចាត់ទុក ២០២៤ ជាឆ្នាំដែលមានរឿងនឹកស្មានមិនដល់បានកើតឡើងច្រើន

បានផុស

នៅ

តារាចម្រៀងរ៉េបលំដាប់ជួរមុខរបស់កម្ពុជាលោក ម៉ាន់ វណ្ណដា ហៅ វណ្ណដា បានចាត់ទុកថាសម្រាប់ឆ្នាំ២០២៤នេះ លោកបានជួបនូវរឿងរ៉ាវដែលមិននឹកស្មានដល់ជាច្រើន បានកើតឡើងជាបន្តបន្ទាប់។

ខ្លឹមសារដែរកម្រនឹងបញ្ចេញឲ្យមហាជនដឹងជាសាធារណ: លោក វណ្ណដា បានរៀបរាប់ថា ២០២៤ ជាឆ្នាំមួយដែលមានរឿងនឹកស្មានមិនដល់ជាច្រើនបានកើតឡើង ខ្ញុំបានចាប់ផ្តើមឆ្នាំនេះជាមួយអ្នកគាំទ្រទាំងអស់ ដោយបានចេញចម្រៀងជាមួយសិល្បករដែលមានសមត្ថភាពជាច្រើន ហើយក៏មានបទចូលឆ្នាំខ្មែរដែលឥឡូវនេះ នៅតែកំពុងទទួលបានគាំទ្រយ៉ាងខ្លាំងក្លាពីបណ្តាប្រទេសនានានៅអាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វណ្ណដា បញ្ជាក់ថា លោកក៏បានឡើងសម្តែងនៅឆាកធំៗនៅក្រៅប្រទេសជាច្រើនដូចជា Sabaidee Fest នៅអាមេរិក និងបានឡើងសម្តែងនៅឆាកអូឡាំពិកប៉ារីស ២០២៤ ហើយជាពិសេសក៏បានឡើងសម្តែង ដើម្បីអបអរសាទរពិធីបើកការប្រកួតជាផ្លូវការនៃព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ជូនបងប្អូនជនរួមជាតិទាំងអស់ផងដែរ ដោយទាំងនេះសុទ្ធតែជាក្តីស្រមៃដែលក្លាយជាការពិតសម្រាប់លោកក្នុងឆ្នាំនេះ។

តារារ៉េប វណ្ណដា បាននិយាយទៀតថា រឿងអស្ចារ្យទាំងអស់នេះ នឹងមិនអាចកើតមានឡើយ បើលោកគ្មានការគាំទ្រដ៏ខ្លាំងក្លាពីមហាជន ដែលជាកម្លាំងជំរុញចិត្តដ៏មហាសាលមួយសម្រាប់លោកផងដែរ។

សូមបញ្ជាក់ថាលោក វណ្ណដា ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងរ៉េបវ័យក្មេង ដែលបច្ចុប្បន្នកំពុងសាងកេរ្តិ៍ល្បីល្បាញខ្លាំងទាំងទីផ្សារក្នុងនិងក្រៅស្រុក៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម