ព័ត៌មានអន្ដរជាតិ
ប្រធានសភាកូរ៉េស្នើឲ្យសមាជិកសភាបក្សកាន់អំណាចដែលចាកចេញត្រឡប់ទៅបោះឆ្នោតប្រឆាំងលោក Yoon
សមាជិកសភានៃគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា បន្តបោះឆ្នោតគាំទ្រការចោទប្រកាន់ប្រឆាំងលោកប្រធានាធិបតី Yoon Suk Yeol ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស់ ហើយសមាជិកសភារបស់បក្សកាន់អំណាចដើរចាកចេញពីកៅអីប្រជុំ ប្រធានរដ្ឋសភា លោក Woo Won-shik នៃគណបក្សប្រជាធិបតេយ្យបានថ្លែងដោយស្នើឱ្យសមាជិកគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចដែលបានដើរចេញមុននេះត្រឡប់ទៅបោះឆ្នោតវិញ។

ភ្នាក់ងារសារព័ត៌មាន BBC ដែលប្រចាំការនៅរដ្ឋសភាកូរ៉េ បានស្រង់សម្តី លោក Woo Won-shik ដូចបបានថ្លែងថា៖«សាធារណរដ្ឋកូរ៉េគឺជាលទ្ធិប្រជាធិបតេយ្យដែលធ្វើឡើងដោយឈាមនិងទឹកភ្នែករបស់ប្រជាជន។ តើអ្នកមិនខ្លាចនឹងការវិនិច្ឆ័យដោយប្រវត្តិសាស្ត្រ ដោយប្រជាជន និងពិភពលោកទេឬ?»
លោកបានបន្ថែមថា៖«សូមចូលរួមក្នុងការបោះឆ្នោត នោះជារបៀបដែលអ្នកការពារលទ្ធិប្រជាធិបតេយ្យរបស់យើង»។
រដ្ឋសភាកូរ៉េទើបតែបរាជ័យមុននេះក្នុងការបោះឆ្នោតលើការតែងតាំងក្រុមស៊ើបអង្កេតលើករណីរបស់លោកស្រី Kim Keon-hee ដោយខ្វះកូរ៉ុម២ភាគ៣នៃសមាជិកសភាសរុប៣០០សំឡេង៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


