ជីវិតកម្សាន្ដ
ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង
អតីតម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជា ឆ្នាំ២០២៣ ជូរី ល្អហួស ដែលដណ្តើមបានមកុដ Miss Preteen Junior Idol World 2024 មកទល់ពេលបច្ចុប្បន្ននេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា នាងនៅតែមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងទីផ្សាសិល្បៈពិសេសថែមទៀតការងារសង្គមជាដើម។

រឿងដែលធ្វើឲ្យមហាជននិងអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ទៀតនោះ ល្អហួសថ្មីៗនេះត្រូវបានអញ្ជើញជាផ្លូវការដោយរដ្ឋបាលខេត្តហាឡប៊ិនប្រទេសចិន ដើម្បីចូលរួមបង្ហាញនូវវប្បធម៌កម្ពុជានិងចូលរួមការប្រគំតន្ត្រីនៅទីនោះទៀតផង។អំឡុងពេលចូលរួមនោះដែរ ជូរី ល្អហួស បាននាំយក« របាំអប្សរា» ទៅសម្តែងបានយ៉ាងល្អទោះបីជាត្រូវសម្តែងលើផ្ទាំងទឹកកកត្រជាក់ខ្លាំងក៏ដោយនោះ។


ល្អហួស បានបញ្ជាក់ឲ្យដឹងថាពេលភាពត្រជាក់ជ្រាបចូលដល់ក្នុងខួរក្បាល និងបេះដូងរូបរាងកាយចាប់ផ្តើមលែងដឹងអ្វីទាំងអស់កែវភ្នែកទាំងគូរមើលលែងឃើញអ្វីដែលនៅក្បែរខ្លួនហើយការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជាធ្វើឲ្យនាងអាចតស៊ូបាន។ នាងលើកឡើងទៀតថា នេះជានាទីចុងក្រោយនៃការរាំ «របាំអប្សរា» អរគុណខ្លួនឯងដែលតស៊ូររាំបានរហូតដល់ចប់ ។

ជូរី ល្អហួស ក៏បានអះអាងឆន្ទៈថា កូនស្រីកម្ពុជាម្នាក់នេះនិងបន្តទៅមុខទៀតដើម្បីជួយលើកស្ទួយវប្បធម៌ជាតិយើងអោឲ្យកាន់តែមានឈ្មោះល្បី។ អប្សរាសក់ខ្មៅ កំពុងបង្ហាញខ្លួននៅលើផ្ទាំងទឹកកកនៅឯប្រទេសចិន ផ្ការំដួលមួយទងនេះនិងធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានក្លិនក្រអូប។ តាមរយៈសកម្មភាពនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសរសើរចំពោះឆន្ទៈ និងការស៊ូររបស់នាងក្នុងការចូលរួមលើកស្ទួយវប្បធម៌។

ជាការពិតក្នុងនាមកូនខ្មែរមួយរូបជូរី ល្អហួសជារឿយៗតែងបានបង្ហាញការប្តេជ្ញាចិត្តដើម្បី ចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌និងទេសចរណ៍ទៅលើឆាកជាតិឆាកអន្តរជាតិឲ្យនៅគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន