Connect with us

ព័ត៌មានអន្ដរជាតិ

​មុន​បញ្ចប់​អាណត្តិ រដ្ឋបាល​បៃដិនដាក់​ទណ្ឌកម្ម​មន្ត្រី​មានឥទ្ធិពល​របស់​ហុងគ្រី

បានផុស

នៅ

ក្រសួង​​រតនាគារសហរដ្ឋអាមេរិក ​​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​​ខ្លួន​បានដាក់ទណ្ឌកម្មលើលោក Antal Rogan ជា​រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យគណៈរដ្ឋមន្ត្រី ​និង​ជា​បុរស​​ដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងរដ្ឋាភិបាល​របស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ​ដែលស្និទ្ធ​​នឹង​លោក វ៉្លាឌីមៀ​​រ ពូទីន។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការ​របស់​ BBC ​បាន​ឲ្យ​ដឹង​ថា ការដាក់ទណ្ឌកម្មនេះវាគឺជាការផ្លាស់ប្តូរដ៏កម្រមួយរវាងសម្ព័ន្ធមិត្តណាតូ និងជានិមិត្តរូបនៃ​ទំនាក់ទំនង​​រវាងសហរដ្ឋអាមេរិក និងហុងគ្រី ដែលបានធ្លាក់ចុះចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជិតបីឆ្នាំមុន។

បើតាម​សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយឯកអគ្គរដ្ឋទូតអាមេរិក លោក David Pressman ដែលនឹងចាកចេញប្រទេសនេះបានឲ្យដឹងថា៖​«លោក Antal Rogan គឺជាស្ថាបត្យករចម្បង អ្នកអនុវត្ត និងអ្នកទទួលផលពីប្រព័ន្ធនៃអំពើពុករលួយ»។

លោក Pressman នឹងចាកចេញពីរដ្ឋធានី​ Budapest​ របស់​ហុងគ្រី​នៅសប្តាហ៍ក្រោយ បន្ទាប់ពីចំណាយពេល​២​ឆ្នាំកន្លះក្នុងនាមជាអ្នកការទូត​ដ៏សកម្ម​ ធ្វើដំណើរប្រទេស និងរិះគន់រដ្ឋាភិបាល Orban ជាញឹកញាប់។ ការចាកចេញរបស់គាត់កើតឡើងប៉ុន្មានថ្ងៃមុនការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមាន ខណៈប្រធានាធិបតីទើបជាប់ឆ្នោតមានទស្សនៈវិជ្ជមានលើលោក Viktor Orban ជាងរដ្ឋបាលលោកបៃដិន ។

ពាក់ព័ន្ធបញ្ហានេះ​ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានចេញសេចក្ដីថ្លែងការណ៍វាយប្រហារឯកអគ្គរដ្ឋទូតអាមេរិកភ្លាមៗ ដោយលើក​​​ឡើង​ថា៖​«នេះគឺជាការសងសឹកផ្ទាល់ខ្លួនរបស់ឯកអគ្គរដ្ឋទូតដែលត្រូវបានបញ្ជូនទៅកាន់​ប្រទេសហុងគ្រីដោយរដ្ឋបាលសហរដ្ឋអាមេរិកដែលបរាជ័យ ហើយការងារ​របស់លោកគ្មានជោគជ័យ និងគួរឱ្យអាម៉ាស់ ខណៈវានឹងល្អប៉ុនណាពេលដែលក្នុងរយៈពេលពីរបីថ្ងៃទៀត សហរដ្ឋអាមេរិកនឹងត្រូវបានដឹកនាំដោយអ្នកដែលមើលឃើញប្រទេសរបស់យើងជាមិត្ត និងមិនមែនជាសត្រូវ»។

​ទោះបី​​យ៉ាងក៏ដោយ នៅមានសំណួរចំពោះតំណែងប្រធានាធិបតីរបស់លោក ត្រាំ ដែលនឹងចូលមកដល់ និងឯកអគ្គរដ្ឋទូតបន្ទាប់របស់ខ្លួនប្រចាំនៅទីក្រុង Budapest ថាតើពួកគេនឹងលុបចោលទណ្ឌកម្មប្រឆាំងនឹងលោក Antal Rogan ភ្លាមៗដែរឬទេ៕

(រូបភាព៖​ AP )

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា២០ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ២៦ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម