ព័ត៌មានជាតិ
រដ្ឋាភិបាល និងWorld Vision ដាក់អនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភក្នុងខេត្តក្រចេះ
អង្គការទស្សនៈពិភពលោក World Vision ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងក្រសួងអភិវឌ្ឍន៍ជនបទ នឹងចាប់ផ្ដើមអនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភរបស់ខ្លួនដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនជាង៣ម៉ឺននាក់នៅក្នុងស្រុកព្រែកប្រសព្វនៃខេត្តក្រចេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានអង្គការទស្សនៈពិភពលោកឱ្យដឹងថាគម្រោងខាងលើបានចាប់ផ្ដើមពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៩ ក្នុងគោលបំណងឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ សិទ្ធិដែលទាក់ទងនឹងអាហារូបត្ថម្ភ និងភាពសមភាពយេនឌ័រ សម្រាប់អ្នកមានជីវភាពក្រីក្រ និងអ្នកដែលត្រូវបានគេរំលង ដោយផ្តោតជាពិសេសលើស្ត្រី ក្មេងស្រីវ័យជំទង់ និងកុមារដែលមានអាយុក្រោម ៥ ឆ្នាំ។
គម្រោងនេះដែលមានតម្លៃ ៤៣៤ ០៧៤ ដុល្លារអាមេរិកនេះនឹងរួមចំណែកដោយផ្ទាល់ទៅនឹងគោលដៅយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាក្នុងការការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍដែលមានភាពធន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ព្រមទាំងចូលរួមដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពSDG លេខ ២ ការលុបបំបាត់ការអត់ឃ្លាន និងលេខ៥ ភាពសមភាពយេនឌ័ររបស់អង្គការសហប្រជាជាតិ។

ប្រធានគម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ ReactsIn នៃអង្គការទស្សនៈពិភពលោកកាណាដា លោកវេជ្ជបណ្ឌិត អាស្រាត តូឡូសូ (Asrat Tolosso) បាននិយាយថា៖ «កុមាររីកចម្រើន និងឈានដល់សក្តានុពលពេញលេញរបស់ពួកគេ នៅពេលពួកគេទទួលបានការថែទាំពីម្ដាយ និងឪពុក។ ទោះបីជាម្តាយជាអ្នកទទួលខុសត្រូវចម្បង ជាពិសេសនៅក្នុងផ្នែកដូចជាការផ្តល់អាហារ ការថែទាំ និងការស្វែងរកសេវាថែទាំសុខភាពក៏ដោយ ក៏ឪពុកមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍរបស់កូនៗផងដែរ»។
អភិបាលរងខេត្តក្រចេះលោកស្រី ខាំ សុភាព បាននិយាយក្នុងពេលបើកអនុវត្តគម្រោងថាដោយលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តគម្រោងនេះដោយយកចិត្តទុកដាក់ចំពោះការអនុវត្ត និងបើកចំហរទៅនឹងការរៀនសូត្រអ្វីថ្មីៗពីគម្រោង ដើម្បីបម្រើសហគមន៍ឱ្យកាន់តែប្រសើរ និងធ្វើឱ្យសុខភាពកុមារនៅស្រុកព្រែកប្រសព្វកាន់តែប្រសើរ។

គួរឱ្យដឹងដែរថាគម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភហៅកាត់ជាភាសាអង់គ្លេសថា (ReactsIn) ដែលបានពីមូលនិធិរដ្ឋាភិបាលកាណាដា តាមរយៈកិច្ចការងារអន្តរជាតិកាណាដា (GAC)។ កម្ពុជាគឺជាប្រទេសទីប្រាំដែលចូលរួមក្នុងគម្រោងនេះបន្ទាប់ពីប្រទេស បង់ក្លាដែស កេនយ៉ា សូម៉ាលី និងតង់ហ្សានី ដោយនាំមកនូវវិធីសាស្រ្តពិសេសមួយដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភកុមារតាមរយៈការពង្រឹងសមភាពយេនឌ័រ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


