ព័ត៌មានអន្ដរជាតិ
ផលប៉ះពាល់ពីកូវីដ សម្លាប់កុមារជាង២០ម៉ឺននាក់នៅ អាស៊ីខាងត្បូង
យោងតាមរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ការរំខានក្នុងសេវាថែទាំសុខភាពដែលបណ្តាលមកពីជំងឺកូវីដ១៩ អាចបណ្តាលឲ្យមានការស្លាប់របស់មាតានិងកូនៗប្រមាណ២៣៩,០០០នាក់ នៅក្នុងតំបន់អាស៊ីខាងត្បូង។

របាយការណ៍នេះផ្តោតទៅលើប្រទេសអាហ្វហ្គានីស្ថាន នេប៉ាល់ បង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាននិងស្រីលង្កាដែលមានប្រជាជនរស់នៅសរុបប្រមាណ១.៨ពាន់លាននាក់។
របាយការណ៍បានរកឃើញថា ស្ត្រី កុមារនិងមនុស្សវ័យជំទង់គឺជាអ្នកដែលរងគ្រោះខ្លាំងជាងគេបំផុត។

តំបន់អាស៊ីខាងត្បូងបានកត់ត្រាករណីជំងឺកូវីដ១៩ ជិត១៣លានករណីហើយគិតត្រឹមពេលនេះ មានមនុស្សស្លាប់ជាង១៨៦,០០០នាក់។
ប្រទេសជាច្រើនរួមទាំងប្រទេសនៅអាស៊ីខាងត្បូងបានឆ្លើយតបនឹងការរាតត្បាតដោយមានការចាក់សោយ៉ាងតឹងរ៉ឹង។ ខណៈពេលដែលមន្ទីរពេទ្យឱសថនិងគ្រឿងទេសនៅតែបើកទ្វារស្ទើរតែអ្វីៗផ្សេងទៀតត្រូវបានបិទ។

របាយការណ៍ “ផលប៉ះពាល់ដោយផ្ទាល់និងប្រយោលនៃជំងឺកូវីដ១៩និងការឆ្លើយតបនៅអាស៊ីខាងត្បូង” បានពិនិត្យមើលផលប៉ះពាល់នៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទាំងនេះ លើវិស័យសុខាភិបាល សេវាសង្គមរួមទាំងសាលារៀននិងសេដ្ឋកិច្ចផងដែរ។
របាយការណ៍បានប៉ាន់ស្មានថា មានការស្លាប់បន្ថែមទៀតចំនួន២២៨,០០០នាក់នៃកុមារអាយុក្រោម៥ឆ្នាំនៅក្នុងប្រទេសទាំង៦នេះ ដោយសារតែសេវាសំខាន់ៗរាប់ចាប់ពីអត្ថប្រយោជន៍អាហារូបត្ថម្ភរហូតដល់ការចាក់ថ្នាំបង្ការរោគ ត្រូវបានបញ្ឈប់។

របាយការណ៍បន្តថា ចំនួនកុមារដែលទទួលបានការព្យាបាលដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបានធ្លាក់ចុះជាង ៨០ភាគរយនៅបង់ក្លាដែសនិងនេប៉ាល់ ហើយការចាក់ថ្នាំបង្ការក្នុងចំណោមកុមារបានធ្លាក់ចុះ ៣៥ភាគរយនៅក្នុងប្រទេសឥណ្ឌានិង ៦៥ភាគរយនៅប៉ាគីស្ថាន។
របាយការណ៍ក៏បាននិយាយផងដែរថា អត្រាមរណភាពកុមារបានកើនឡើងខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០២០ ពោលគឺកើនឡើង១៥,៤ភាគរយ បន្ទាប់មកគឺបង់ក្លាដែស ១៣ភាគរយ។ ចំណែកប្រទេសស្រីលង្កា មានការកើនឡើងយ៉ាងខ្លាំងនៃអត្រាមរណភាពមាតាពោលគឺ ២១,៥ភាគរយបន្ទាប់មកប៉ាគីស្ថាន ២១,៣ភាគរយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើទារកនិងកុមារ
ចុចអាន៖ កុមាររាប់លាននាក់ទូទាំងពិភពលោក ត្រូវរងទុក្ខដោយសារតែកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


