ជីវិតកម្សាន្ដ
សមាជិកក្រុមនារីម្នាក់ ត្រូវជាប់ពន្ធនាគារដោយសារបើកកាស៊ីណូខុសច្បាប់
Lu Xiangyi អតីតសមាជិកក្រុមចម្រៀងនារី SNH48 ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 10 ខែ ព្យួររយៈពេល 1 ឆ្នាំ និងពិន័យជាប្រាក់ចំនួន 10,000 RMB ដែលស្មើនឹង 1379,08 ដុល្លារ ពីបទបើកកាស៊ីណូខុសច្បាប់។
យោងតាមបណ្តាញឯកសារវិនិច្ឆ័យរបស់ប្រទេសចិន អតីតតារាស្រីរូបនេះ បានជួលហាងមួយនៅក្នុងសង្កាត់ Changning នៃទីក្រុងសៀងហៃ កាលពីខែមិថុនាឆ្នាំមុន ហើយបានចាប់ផ្តើមដំណើរការកន្លែងលេងល្បែងនៅទីនោះ។ នាងត្រូវបានគេរាយការណ៍ថាបានប្រើ Texas Hold’em Poker ដើម្បីទាក់ទាញអ្នកលេងល្បែង ដែលអាចចូលរួម និងលេងល្បែងតាមរយៈ WeChat និងមធ្យោបាយផ្សេងទៀត។

មិនតែប៉ុណ្ណោះ នាងក៏បានគិតប្រាក់ថ្លៃជួលឲ្យមនុស្សដែលនាំយកអតិថិជនចូលកាស៊ីណូ ដោយប្រើល្បិចផ្សេងៗទាក់ទាញ់ផងដែរ។ ទោះយ៉ាងណាក៏ដោយនៅក្នុងខែសីហាឆ្នាំ 2024 លោក Lu ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរចិន បញ្ចូនទៅកាត់ទោស។
ព្រះរាជអាជ្ញាក្នុងតំបន់បានផ្តល់អនុសាសន៍ឱ្យមានការបន្ធូរបន្ថយ បន្ទាប់ពី Lu បានសហការជាមួយអាជ្ញាធរ បានចូលរួមសារភាពយ៉ាងក្បោះក្បាយ និងស្មោះត្រង់នៅកន្លែងកើតហេតុ។ នាងមិនបានជំទាស់នឹងការចោទប្រកាន់នោះទេ បានសារភាពថាមានកំហុសដោយស្ម័គ្រចិត្ត ហើយថែមទាំងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទទួលស្គាល់សកម្មភាពឧក្រិដ្ឋរបស់នាងទៀតផង។

ទន្ទឹមនឹងនេះដែរ Lu Xiangyi កើតក្នុងឆ្នាំ 2003 គឺជាសមាជិកជំនាន់ទី 17 នៃក្រុម SNH4 របស់ចិន ហើយក៏ជាផ្នែកមួយនៃក្រុម SNH48 Team X ។ នាងបានបាកចេញពីក្រុមនៅថ្ងៃទី 11 ខែមេសា ឆ្នាំ 2024 កន្លងទៅនេះ៕
ប្រភព៖ Koreaboo
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


