Connect with us

ព័ត៌មានជាតិ

កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ កម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ ដែលជាប្រព័ន្ធមួយកាន់តែមានភាពងាយស្រួលសម្រាប់​​ភ្ញៀវទេសចរ ពិសេសដើម្បីជំរុញការទាក់ទាញទេសចរអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ តំណាងសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅសណ្ឋាគារសុខាអង្គរ នាទឹកដីខេត្តសៀមរាប។

ការដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូ​លទស្ស​នា​​រមណីយដ្ឋានអង្គរនេះ ជាការដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថលសម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងការផ្តល់សេវាជូនដល់អ្នកទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាសសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងលើកស្ទួយវប្បធម៌ជាតិ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេសបច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍។

លោកឧបនាយករដ្ឋមន្រ្តី នេត​ សាវឿន បានថ្លែងចាត់ទុកសមិទ្ធផលការងារនៅថ្ងៃនេះ ថា បានសរបញ្ជាក់ពីវឌ្ឍនភាពនៃវិស័យទេសចរណ៍បន្ទាប់ពីទទួលរងដោយវិបត្តិកូវីដ១៩ ហើយជាការងារបន្តគ្រប់ស្ថានប័នពាក់ព័ន្ធទាំងអស់ មិនចំពោះតែវិស័យទេចរណ៍នោះទេ ត្រូវរួមគ្នាពង្រឹងគុណភាពបដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍ និងតម្លៃឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ សុខសន្តិភាព រួមនឹងសោភ័ណភាព ភាពស្អាតរបស់កម្ពុជាក្នុងចំណោមទេសចរជាតិ និងអន្តរជាតិ។  

រាជរដ្ឋាភិបាល បានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ជាអង្គភាពថ្មីមួយសម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និងការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ជាអាណាព្យាបាលបច្ចេកទេស ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម