កីឡា
បេក្ខភាព៨នាក់ ត្រៀមប្រកួតក្នុងកម្មវិធី Frenzy Freestyle ដើម្បីឱកាសឡើងទៅជុំបន្ដ
ការប្រកួតហ្វ្រេនហ្ស៊ី ហ្រ្វីស្តាយល៍បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ក្នុងនោះបេក្ខភាពទាំង៨រូបនឹងត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្ដើមកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ភាពរំភើបគឺកំពុងតែកើនឡើងស្របពេលការប្រកួតហ្វ្រេនហ្ស៊ី ហ្រ្វីស្តាយល៍បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ ការប្រកួតបាល់ហ្វ្រីស្តាយល៍ ដំបូងនៅកម្ពុជា គឺជាដំណើរការដ៏អស្ចារ្យមួយ រហូតមកដល់ពេលនេះ ដោយបេក្ខជន បេក្ខនារី ដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជាបានប្រកួតគ្នា ដើម្បីមានឱកាសឈានទៅវគ្គបន្តមួយទៀតក្នុងចំណោមជើងខ្លាំងទាំង៨នាក់។

កម្មវិធីដ៏អស្ចារ្យនេះបានឆក់យកបេះដូងទស្សនិកជន និងអ្នកចូលរួមដែលមិនធ្លាប់ស្គាល់ថាបាល់ហ្វ្រីស្តាយល៍ជាអ្វី ដោយបានបង្ហាញ និងលេចឃើញនូវសមត្ថភាព និងសិល្បៈនៃការលេងបាល់របស់បេក្ខជន បេក្ខជនារី ក្នុងការបង្កើតក្បាច់ថ្មីប្លែកៗ។ នៅពេលការប្រកួតគឺទាមទារឱ្យបេក្ខជន បេក្ខនារីទាំងអស់ព្យាយាមឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានពិន្ទុពីគណៈកម្មការវាយតម្លៃ ក្នុងការឈានទៅកាន់វគ្គបន្ត។

ចង់ដឹងថាវគ្គ ១/៤ ផ្តាច់ព្រ័ត្រ (វគ្គ៨នាក់ចុងក្រោយ) នឹងមានទស្សនីយភាព ក្បាច់ពិសេសអ្វីខ្លះដែលត្រូវបង្ហាញ ដើម្បីឱ្យបងប្អូនហូរសប្បាយ កុំភ្លេចតាមដាន និងចូលរួមទស្សនាគាំទ្រដោយសេរីទាំងអស់ នៅស្ទូឌីយោបាយ័នបឹងស្នោរ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៣:០០ នាទីរសៀលតទៅ ដោយរួមមាន ៖
- បេក្ខនារី ឌី គឹមយាន នឹងត្រូវប្រកួតជាមួយបេក្ខជន លន់ ឆៃយ៉ា
- បេក្ខជន ចាន់ណាក់ វរៈបុត្រ នឹងត្រូវប្រកួតជាមួយគ្នាបេក្ខជន នួន វណ្ណា
- បេក្ខជន ស៊ុំ សាន នឹងត្រូវប្រកួតជាមួយ បេក្ខជន ខុន ខេមរៈបុត្ត
- បេក្ខជន ផ្លម ធិញហួយ នឹងត្រូវប្រកួតជាមួយបេក្ខនារី យ៉ែម នារតី






-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


