ជីវិតកម្សាន្ដ
រវល់តែឈរមើល Idol ភ្លេចមើលឡាន ហ្វេនម្នាក់ ត្រូវឡានបុក នៅអគារ HYPE
ថ្មីៗនេះ ឧបទ្ទវហេតុមួយ បានកើតឡើងនៅក្នុងព្រឹត្តិការណ៍ប្តូរសំបុត្រ SEVENTEEN ដែលអ្នកគាំទ្រម្នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានរថយន្តបុកខណៈដែលឈរតម្រង់ជួរដ៏វែងអន្លាយរងចាំ។ ព្រឹត្តិការណ៍ជំនួបក្រុមតារាប្រុសនេះ ត្រូវបានគេដឹងថា មានក្រុមហ្វេនជាច្រើនឈរតម្រង់ជួរតាំងពីមុខអាគាររហូតទៅដល់ចំណតឡាន។

អ្នកគាំទ្រនៅកន្លែងកើតហេតុបានចែករំលែកថា CARAT (អ្នកគាំទ្ររបស់ SEVENTEEN) ដែលរងរបួសត្រូវបានគេយកចេញពីជួរខាងក្នុងអគារ ដែលធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមហ្វូងហ្វេនដ៏ទៃទៀត។ វីដេអូនៃឧបទ្ទវហេតុនេះត្រូវបានចែកចាយតាមប្រព័ន្ធអ៊ីនធឺណែត ដោយបានចាប់យកប្រតិកម្មដ៏តក់ស្លុតរបស់អ្នកគាំទ្រផ្សេងទៀតដែលកំពុងអង្គុយរង់ចាំជួរដើម្បីផ្លាស់ទី។

មនុស្សជាច្រើនបានសម្ដែងការខកចិត្តចំពោះ ភ្នាក់ងាររបស់ផលិតកម្ម HYPE ដែលមិនរៀបចំសណ្ដាប់ធ្នាប់ឲ្យត្រឹមត្រូវ បង្កឲ្យមានភាពរញ៉េរញ៉ៃ រហូតដល់មានគ្រោះថ្នាក់។ អ្នកគាំទ្របានត្អូញត្អែរចំពោះកង្វះការគ្រប់គ្រងហ្វូងមនុស្សឲ្យបានត្រឹមត្រូវ និងកន្លែងប្តូរសំបុត្រមិនគ្រប់គ្រាន់ ដែលនាំឱ្យមានការបង្កើតជួរដ៏លើសលប់។

អ្នកគាំទ្រម្នាក់បានចង្អុលបង្ហាញថា “ពួកគេមិនបម្រើអ្នកទិញបានល្អទេ។ មិនផ្តល់សុវត្ថិភាព និងផាសុកភាពនៅពេលផ្លាស់ប្តូរសំបុត្រ”។ ជាមួយគ្នានេះ ស្ថានភាពរបស់អ្នកគាំទ្រដែលរងរបួសមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ចាប់តាំងពីវីដេអូនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


