ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងផ្ទុះឡើងក្បែររដ្ឋធានីរបស់ អ៊ីស្លង់ ក្រោយរញ្ជួយដីជាង៥ម៉ឺនដង ក្នុងរយៈពេលបីសប្តាហ៍
ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់បាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតីនៃរដ្ឋធានី Reykjavik។

ការិយាល័យនេះកំពុងព្រមានដល់សាធារណជន អំពីការធ្លាក់ដុំនិងផ្ទាំងថ្ម ហើយក៏មានការបាក់ដីផងដែរនៅពេលការផ្ទុះភ្នំភ្លើង Fagradalsfjall បានចាប់ផ្តើមលើឧបទ្វីប Reykjanes។
បន្ទុះភ្នំភ្លើងបានកើតឡើង បន្ទាប់ពីតំបន់នេះបានកត់ត្រាការរញ្ជួយដីជាង៥ម៉ឺនដង ក្នុងរយៈពេលបីសប្តាហ៍កន្លងមក។

ក្នុងឆ្នាំ២០១០ ការផ្ទុះភ្នំភ្លើងមួយទៀតឈ្មោះ Eyjafjallajokull បានធ្វើឲ្យចរាចរណ៍ផ្លូវអាកាសត្រូវបញ្ឈប់នៅទូទាំងទ្វីបអឺរ៉ុប។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទុះភ្នំភ្លើង Fagradalsfjall មិនត្រូវបានគេរំពឹងថានឹងបញ្ចេញផេះ ឬផ្សែងច្រើនទេ ដូច្នេះវិស័យអាកាសចរណ៍មិនគួរទទួលរងការរំខានឡើយ។

ឧទ្ធម្ភាគចក្រឆ្មាំសមុទ្រមួយគ្រឿង ត្រូវបានបញ្ជូនទៅស្ទង់មើលតំបន់នោះ ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីរដ្ឋធានី Reykjavik។
ការរញ្ជួយដីកម្រិត៣.១រ៉ិចទ័រ ត្រូវបានកត់ត្រានៅចម្ងាយ ១.២គីឡូម៉ែត្រពីភ្នំភ្លើង Fagradalsfjall នៅប៉ុន្មានម៉ោងមុននោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ប្រទេសអ៊ីស្លង់ ជួបការរញ្ជួយដីដល់ទៅជាង១៨,០០០លើក
ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន