អាជីព
សញ្ញាបង្ហាញថាយើងកំពុងតែតប់ប្រមល់នឹងការងារដល់កម្រិតត្រូវដកឃ្លា
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសំណាងដែលប៉ះអាជីពការងារខ្លួនស្រលាញ់ពេញចិត្តឡើយ។ កន្លែងខ្លះបានធ្វើទុក្ខបុកម្នេញដល់យើងឥតស្រាកស្រាន្ត រហូតដល់ក្លាយជាមនុស្សលែងចង់ក្រោកទៅធ្វើការ លែងរីករាយនឹងមិត្តរួមការងារទៀត។
នេះគឺជាសញ្ញាសំខាន់ៗចំនួន ៦ ដែលយើងកំពុងស្ថិតក្នុងភាពតប់ប្រមល់ ឬហៅម៉្យាងថាតុកស៊ិកនឹងការងារដល់កម្រិតមួយ ៖
១. ឈ្លោះជាមួយមិត្តរួមការងារញឹកញាប់
នៅពេលដែលកន្លែងធ្វើការរបស់យើងគឺជាកន្លែងសោកសៅ នោះភាពអវិជ្ជមាននឹងដើរចូលក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង ហើយផ្លាស់ប្ដូរស្ថានភាពភ្លាមៗ។ ប្រសិនបើមិត្តរួមការងាររបស់យើងជាន់ឈ្លី ឬតែងបង្កជម្លោះឈ្លោះប្រកែកគ្នាឥតឈប់ឈរ យើងនឹងឈានទៅរកវិធីធ្លាក់ទឹកចិត្ត ចាប់ផ្ដើមតប់ប្រមល់ ធុញថប់ជាមួយការងារមិនខាន។
២. អត់ធ្មត់ទ្រាំបញ្ហាគ្រប់រឿង

ការងារទាំងអស់មានតែភាពតានតឹង ហើយយើងកំពុងធ្វើការក្នុងបរិយាកាសដែលមានគ្រោះថ្នាក់ មិនដែលមានអារម្មណ៍ថាធូរស្បើយ មួយនាទីណាសោះ។ បរិយាកាសការងារប្រើវិធីសម្លុតជាប់ជានិច្ច យើងក៏ចាប់ផ្ដើមមានអារម្មណ៍ថានឿយហត់ លែងគេងលក់ដូចមុន ឬមានអារម្មណ៍ថប់បារម្ភ ដោយសារសម្ពាធនៃកម្រិតស្ត្រេស បានឡើងខ្ពស់ ហើយបានបំផ្លាញសុភមង្គល និងធ្វើឱ្យយើងមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន។
៣. មានមិត្តដែលលួចកម្មសិទ្ធិការងារយើងជារបស់គេ
ប្រសិនបើមានមនុស្សផ្សេងទៀតទទួលបានកិត្តិនាម លើការងាររបស់យើង នេះមិនត្រឹមតែបង្កឲ្យមានកំហឹងប៉ុណ្ណោះទេ។ ថែមទាំងកាត់បន្ថយឱកាសរបស់ការងាររបស់យើង ក្នុងការទទួលបានស្នាដៃផងដែរ។
ទោះបីជាយើងអាចប្រឆាំងនឹងបញ្ហានេះបាន ក្នុងកម្រិតដោយតាមដានការងារប្រុងប្រយ័ត្នជាងមុនក៏ដោយ។ តែវាក៏បង្ហាញពីភាពហត់នឿយដែលមានមិត្តរួមការងារ តែងតែគំរាមកំហែងឥតឈប់ឈរ ពីអំពើចោរកម្មក្នុងកន្លែងការងារ។
៤. កង្វះភាពស្មើគ្នា

កង្វះភាពស្មើគ្នានៅកន្លែងធ្វើការ អាចធ្វើឲ្យមានការខកចិត្តនិងឈឺចាប់ក្នុងចំណោមបុគ្គលិក។ មានមនុស្សផ្សេងទៀតត្រូវបានគេពេញចិត្តសម្រាប់ហេតុផល ដែលមិនសមទំនង ឬគេជាបុគ្គលិកពូកែខាងវ៉ៃអែបស៊ីអប បញ្ចោរយកផ្អែមជាដើម។
បើយើងកំពុងធ្វើការនៅកន្លែងដែលមានគោលការណ៍មិនស៊ីចង្វាក់គ្នា យើងនឹងមានការថប់ណែនទ្រូង ហើយបរិយាកាសរឹតតែអាប់អួជាងមុន។
៥. ចៅហ្វាយជំរុញយើងឲ្យធ្វើការហួសកម្រិត
ចៅហ្វាយរបស់យើងកំពុងជំរុញឱ្យយើងខិតខំធ្វើការហួសកម្រិតនៃរាងកាយ ឬផ្លូវចិត្ត ដើម្បីធ្វើឱ្យយើងអាចឈានដល់គោលដៅដែលមិនអាចសម្រេចបាន។ ទីបំផុតការងាររបស់យើងនឹងបំផ្លាញការគោរពខ្លួនឯង ព្រមទាំងធនធានថាមពលរបស់យើង។
៦. ផ្ដល់រង្វាន់លើកទឹកចិត្តមិនស្មើគ្នា

មនុស្សដែលរីករាយនឹងការងារ ជារឿយៗនឹងបើកចំហពីកន្លែងធ្វើការរបស់ពួកគេ ដោយមានការលើកទឹកចិត្តផ្ដល់រង្វាន់យ៉ាងសកម្មជាមួយការងារ។ ផ្ទុយទៅវិញកន្លែងធ្វើការរបស់យើង បែរជាលើកទឹកចិត្តដល់ការប្រព្រឹត្តអំពើអសីលធម៌ និងការប្រណាំងប្រជែងនៅអំពើអាក្រក់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តរបស់យើង។
ប្រសិនបើសញ្ញាណាមួយខាងលើនេះ ដូចនៅកន្លែងការងាររបស់យើង នោះដល់ពេលដែលត្រូវពិចារណារកការងារថ្មី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ យ៉ាងសម្គាល់ថា ចៅហ្វាយកំពុងតែមិនទុកចិត្តយើង
ចុចអាន៖កាយវិការចំនួន ៥ ដែលចេះជាប់ខ្លួនកាលណា ទៅធ្វើការផ្នែកអ្វីក៏មិនចេះទ័ល
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


