ព័ត៌មានជាតិ
រដ្ឋចាប់ដៃជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រង និងកម្ទេចចោលទំនិញបង្រ្កាបបាន ឬខូចគុណភាព
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានចុះអនុស្សរណៈយោគយល់គ្នា(MoU) លើការគ្រប់គ្រង និងកម្ទេចទំនិញដែលត្រូវបានបង្រ្កាបបាន ឬត្រូវបាននាំចូលខូចគុណភាពមកក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាលើការគាំពារបរិស្ថាន។

នៅក្នុងពីចុះហត្ថលេខាលើ MoU ដែលធ្វើឡើងកាលពីថ្ងៃទី២៤ ម្សិលមិញ លោក គុណ ញឹម អគ្គនាយកអគរ បានលើកឡើងពីកិច្ចសហការរវាងក្រុមការងាររបស់លោក និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បង្រ្កាបទំនិញល្មើសច្បាប់គយនាពេលកន្លងមកមានដូចជា ទំនិញត្រូវបានម្ចាស់សម្រេចប្រគល់ជូនរដ្ឋ ទំនិញមានសាលក្រមសម្រេចរឹបអូសជាសម្បត្តិរដ្ឋ ឬត្រូវបានម្ចាស់បោះបង់ចោលពុំបានចូលខ្លួនមកដោះស្រាយ និងទំនិញហួសពេលកំណត់ខូចគុណភាពផ្សេងទៀតនាំចូលមករក្សាទុកក្នុងមណ្ឌលសន្និធិគយបណ្តោះអាសន្នបានក្លាយទៅជាទំនិញគ្មានការទាមទារ ដែលទំនិញទាំងនោះសុទ្ធតែជាទំនិញត្រូវបានសម្រេចឱ្យកម្ទេចចោលតាមច្បាប់ជាធរមាន។
លោកបានថ្លែងថា៖«ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានថ្មីមួយដែលបង្កើតកិច្ចសហប្រតិបត្តិការរវាង អគរ និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ក្នុងកិច្ចគាំពារបរិស្ថាន លើការគ្រប់គ្រងនិងកម្ទេចទំនិញដែលត្រូវបានបង្រ្កាបបាន ឬត្រូវបាននាំចូលមកក្នុងកម្ពុជា ហើយត្រូវបានចាត់ជាទំនិញគ្មានការទាមទារស្របតាមច្បាប់ស្តីពីគយ និងលិខិតបទដ្ឋានគតិយុត្តនៅជាធរមានរួមមាន ទំនិញចម្រុះខូចគុណភាព សារធាតុគីមីខូចគុណភាព និងគ្រោះថ្នាក់ដែលត្រូវបានដកហូត កម្ទេចដោយបច្ចេកវិទ្យាខូប្រូសេសស៊ីង (Co-Processing) ឬបច្ចេកវិទ្យាប្រព្រឹត្តិកម្មប្រកប ដោយសុវត្ថិភាពបរិស្ថាន»។

លោកសង្ឃឹមថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងទទួលបានចំណាប់អារម្មណ៍ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការបន្តការគាំទ្រដល់ អគរ ក្នុងការបំពេញតួនាទី និងបេសកកម្មរបស់ខ្លួន ជាពិសេស ការពារសុខសុវត្ថិភាពសុខុមាលភាពប្រជាជន និងវិបុលភាពបន្ថែមទៀត។
គួរជម្រាបថា នៅថ្ងៃទី២៤ ខែកុម្ភះ ម្សិលមិញនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា ជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្តីពីកិច្ចសហប្រតិបត្តិការប្រើប្រាស់សេវានៃគម្រោង ជីប ម៉ុង អេកូសាយខល ប្រកបដោយចីរភាពនិងសុវត្ថិភាពផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


