Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បង្កើនចំណាយ​យោធា​ឡើង​ដល់​ជាង ២៤៥​ពាន់​លាន​ដុល្លារ

បានផុស

នៅ

ប្រទេសចិន បានប្រកាសដំឡើង​ការចំណាយលើវិស័យការពារជាតិរបស់ខ្លួន​ចំនួន ៧,២% សម្រាប់ឆ្នាំ​២០២៥ ដោយថវិកាការពារជាតិ​ត្រូវបានកំណត់ប្រហែល ១,៧៨​ទ្រីលានយ័ន (ប្រហែល ២៤៥,៦៥​ពាន់លានដុល្លារ)។

(រូបថត៖ STR)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្កើន​ចំណាយ​យោធា​នេះ មាន​ចំនួន​​លើសពីគោលដៅកំណើនសេដ្ឋកិច្ចរបស់​ចិន​ ដែល​កំណត់​ត្រឹម​ប្រហែល ៥% ប៉ុណ្ណោះ។ ការកើនឡើងជាបន្តបន្ទាប់នៃការចំណាយលើវិស័យការពារជាតិ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត​របស់​មហាយក្ស​អាស៊ី​នៅ​ក្នុងការធ្វើទំនើបកម្មកងកម្លាំងយោធារបស់ខ្លួន។

មូលនិធិនេះ ត្រូវបានបម្រុងទុកដើម្បីបង្កើនសមត្ថភាពក្នុងវិស័យដូចជា មីស៊ីល នាវាកងទ័ព នាវាមុជទឹក និងបច្ចេកវិទ្យា​ឈ្លបការណ៍ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​គោលបំណង​របស់​ចិន​ដើម្បី​សម្រេចបាននូវទំនើបកម្មយោធាដ៏ទូលំទូលាយនៅឆ្នាំ​២០៣៥។

គួរ​បញ្ជាក់​ថា ជាទូទៅ​ ចិន​បានប្រកាសដំឡើងថវិកាការពារជាតិប្រចាំឆ្នាំប្រហែល ៧% ចាប់តាំងពីឆ្នាំ​២០១៦​មក​ម៉្លេះ។ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក គឺ​ចិន​នេះ​ឯង​ដែល​បាន​ចំណាយ​ថវិកាការពារជាតិខ្ពស់​ជាង​គេ​បំផុតនៅ​លើ​ពិភពលោក។

យ៉ាង​ណា​ ខណៈ​សេដ្ឋកិច្ច​ចិន​​កំពុងដាំ​ក្បាល​ចុះ មាន​ការ​ចោទជាសំណួរអំពីថាតើការកើនឡើងនៃការចំណាយយោធាអាចមាននិរន្តរភាព​ដែរ​ឬ​ក៏​យ៉ាង​ណា ជាពិសេសចំពេល​តម្រូវ​ការ​អាទិភាព​នៅ​ក្នុង​ស្រុក​ជា​ច្រើន ដូចជា ការជំរុញការប្រើប្រាស់​ទំនិញ ការធានារ៉ាប់រងសង្គម និងការវិនិយោគផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជា​ដើម៕

(រូបថត៖ AP)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម