ព័ត៌មានអន្ដរជាតិ
នូវែលសេឡង់ បណ្ដេញមន្ត្រីទូតប្រចាំនៅអង់គ្លេសរបស់ខ្លួន ក្រោយរិះគន់លោក ត្រាំ
រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters នៅថ្ងៃព្រហស្បតិ៍ទី៦ខែមីនានេះ បានប្រកាសពីការបណ្តេញលោក Phil Goff ដែលជាអគ្គរដ្ឋទូតជាន់ខ្ពស់របស់នូវែលសេឡង់ប្រចាំនៅចក្រភពអង់គ្លេស បន្ទាប់ពីមន្ត្រីរូបនេះបានសម្ដែងការមិនពេញចិត្តនិងរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

លោក Goff ដែលបានបម្រើការក្នុងតួនាទីការទូតតាំងពីខែមករាឆ្នាំ២០២៣ បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលសុន្ទរកថានៅឯវេទិកាមួយក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារ ដោយបានប្រៀបធៀបកិច្ចប្រឹងប្រែងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនរបស់លោក ត្រាំ ទៅនឹងកិច្ចព្រមព្រៀងទីក្រុង Munich ឆ្នាំ១៩៣៨ ដែលអនុញ្ញាតឲ្យ Adolf Hitler កាត់យកដីពីឆេកូស្លូវ៉ាគី។
លោក Goff បានរំលឹកពីរបៀបដែលលោក Winston Churchill អតីតនាយករដ្ឋមន្ត្រីអង់គ្លេសអំឡុងសង្គ្រាមលោកលើកទីពីរ បានរិះគន់កិច្ចព្រមព្រៀងនោះ បន្ទាប់មកបាននិយាយអំពីមេដឹកនាំសហរដ្ឋអាមេរិកថា៖ «ប្រធានាធិបតី ត្រាំ បានដាក់តាំងឡើងវិញនូវរូបរបស់លោក Churchill ទៅការិយាល័យពងក្រពើ។ ប៉ុន្តែតើអ្នកគិតថាគាត់ពិតជាយល់ច្បាស់អំពីប្រវត្តិសាស្រ្តដែរឬក៏អត់?»។

ពាក់ព័ន្ធនឹងការអត្ថាធិប្បាយនេះ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បាននិយាយថា ការលើកឡើងរបស់លោក Goff គឺជារឿងខកចិត្តយ៉ាងខ្លាំង និងមិនអាចទទួលយកបាន ដោយសង្កត់ធ្ងន់ថា សម្ដីដូច្នេះមិនតំណាងឲ្យទស្សនៈរបស់រដ្ឋាភិបាលនូវែលសេឡង់នោះឡើយ។
អតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Helen Clark បានរិះគន់ការបណ្តេញលោក Goff នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X។ លោកស្រី បាននិយាយថា ការដកអតីតរដ្ឋមន្ត្រីការបរទេស«ដ៏គួរឲ្យគោរព» ចេញពីតួនាទីការទូតរបស់គាត់ មិនមានមូលហេតុគ្រប់គ្រាន់ និងសមហេតុផលនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


