ជីវិតកម្សាន្ដ
បកអាក្រាត Kim Soo Hyun ជាមូលហេតុរួមចំណែកនៃការស្លាប់របស់ Kim Sae Ron
ថ្វីត្បិតតែតារាសម្ដែងស្រី Kim Sae Ron ទទួលមរណភាពទៅហើយក្ដី ប៉ុន្ដែគ្រួសាររបស់នាងនៅតែបង្ហាញសេចក្ដីសោកស្ដាយជាខ្លាំង ហើយនៅតែតាមរកយុត្តិធម៌ឲ្យនាង រកមូលហេតុនៃការស្លាប់របស់រូបនាង។ ដូចគ្នានេះដែរ ម្ដាយមីងរបស់តារាសម្ដែងស្រី Kim Sae Ron បានចេញមុខទម្លាយ រឿងមួយដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។

ម្ដាយមីងរបស់ Sae Ron បានអះអាងថា តារាប្រុស Kim Soo hyun ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Sae Ron តាំងពីនាងនៅអាយុត្រឹម15ឆ្នាំមកម្ល៉េះ។ ចំណែកឯ ការស្លាប់របស់ Sae Ron ក៏មានតារាប្រុសរូបនេះ ជាចំណែកមួយដ៏ធំក្នុងការបាត់បង់ជីវិតរបស់រូបនាងផងដែរ។

នៅក្នុងនោះ ម្ដាយមីងបានទម្លាយយ៉ាងលម្អិតថា៖
– ពួកគេទាក់ទងគ្នាអស់រយៈពេល6ឆ្នាំ ចាប់ពីឆ្នាំ2015
– កាលនោះ Soo Hyun មានអាយុ 27ឆ្នាំ ចំណែកឯ Sae Ron មានអាយុ15ឆ្នាំ
– ក្នុងគ្រាដែល Kim Sae Ron ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបង់លុយរាប់លាននោះ Soo Hyun សឹងតែឲ្យលុយទៅ Sae Ron ដើម្បីដោះស្រាយលុយកាក់ទៅហើយ។

– Kim Soo Hyun ធ្លាប់និយាយថា ខ្លួនចង់រៀបការនៅអាយុ41ឆ្នាំ ហើយខ្លួននឹងរកនារីអាយុខ្ទង់20ម្នាក់ ធ្វើជាប្រពន្ធ (ស្ដាប់មើលទៅដូចជាតារាប្រុសរូបនេះ ស្រឡាញ់ក្មេងមិនគ្រប់អាយុ)
– នៅថ្ងៃដែល Sae Ron ស្លាប់ ប៉ះចំថ្ងៃខួបកំណើតរបស់ Soo Hyun ប៉ុន្ដែការអបអរខួបកំណើតលើសលុប ជាងការរំលែកទុក្ខ Sae Ron។
– Soo Hyun មិនបានបង្ហាញការសោកស្ដាយបន្ដិចណាសោះឡើយ ផ្ទុយទៅវិញ លោកបែរជាអបអរខួបកំណើតខ្លួនឯងយ៉ាងសប្បាយរីករាយជាមួយហ្វេនពេញបណ្ដាញសង្គម។ឮ
– បើ Kim Sae Ron នៅរស់ នាងនឹងបកអាក្រាតអត្តចរិតរបស់ Soo Hyun នាងបានត្រៀមរាល់ភស្ដុតាងរួចទៅហើយ ប៉ុន្ដែគួរឲ្យសោកស្ដាយនាងបានលាចាកលោក។
យ៉ាងណាមិញ នេះគ្រាន់តែជាព័ត៌មានដែលយកបានពីប្រភពកូរ៉េ និង ជាការអះអាងរបស់ ម្ដាយមីង Kim Sae Ron ប៉ុណ្ណោះ។ ដោយឡែក វាក៏បានធ្វើឲ្យប៉ះពាល់កិត្តិយសរបស់តារាប្រុស Soo Hyun យ៉ាងខ្លាំងក្លា ខណៈអ្នកលេងបណ្ដាញសង្គមកំពុងតែវាយប្រហារទៅកាន់រូបលោក៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


