ជីវិតកម្សាន្ដ
Kim Won Bin ចង់សងបំណុលចំនួន៤៨ម៉ឺនដុល្លារជំនួស Kim Sae Ron
ដូចដែលដឹងស្រាប់ហើយថា Kim Won Bin បានចូលរួមពិធីបុណ្យសពរបស់តារាស្រី Kim Sae Ron កាលពីថ្ងៃទី16 ខែកុម្ភៈ កន្លងទៅនេះ។ វត្តមានរបស់ Won Bin បានធ្វើឲ្យកក្រើកឧស្សហកម្មសិល្បៈទាំងមូល ព្រោះតែលោកមិនដែលបង្ហាញមុខក្នុងទីសាធារណៈអស់រយៈពេល15ឆ្នាំមកហើយ ទោះបីជាប្រេនធំៗជួលលុយរាប់លានដុល្លារក៏ លោកមិនខ្ចីខ្វល់ផង។

យ៉ាងណាមិញ នៅក្នុងពិធីបុណ្យគេឃើញ Won Bin បង្ហាញទឹកមុខសោកសៅជាខ្លាំង ហាក់បីដូចជាបាត់បង់សមាជិកគ្រួសាររបស់លោកអញ្ចឹងដែរ។ មិនតែប៉ុណ្នោះ តារាប្រុសរូបនេះ នៅកន្លែងពិធីបុណ្យសពតាំងពីដើមរហូតដល់ពេលជូនដំណើរសព ដែលបង្ហាញអំពីភាពជិតស្និទរវាងលោក និង Kim Sae Ron។

បើយោងតាម Youtuber ម្នាក់ បាននិយាយថា Won Bin តែងតែបារម្ភពីសុខទុក្ខរបស់ Kim Sae Ron ប្រៀបដូចជាកូនស្រីបង្កើតខ្លួនអញ្ចឹង ហើយលោកប្រហែលជាមានការសោកស្ដាយដែលមិនបានជួយសងបំណុលឲ្យ Kim Sae Ron ឲ្យទាន់ពេលវេលា៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ