ព័ត៌មានជាតិ
ឪពុកគំរាមរំលោភកូនស្រីបានសម្រេច ត្រូវនគរបាលស្រុកពួកចាប់ខ្លួន
ដោយទទួលបានពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះ កម្លាំងនគរបាលជំនាញស្រុកពួក ខេត្តសៀមរាប បានឃាតខ្លួនឪពុកបង្កើតដែលបានចាប់រំលោភកូនស្រីខ្លួនឯង បានសម្រេចនិងគំរាមមិនឲ្យប្រាប់ម្ដាយ។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា៖កម្លាំងនគរបាលស្រុកពួក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ទៅតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ ករណីរំលោភ សេពសន្ថវៈបានសម្រេច។ជនរងគ្រោះឈ្មោះ ភ. ល អាយុ១៨ឆ្នាំ រស់នៅ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
លោកបន្តថា ជនសង្ស័យ ជាឪពុកបង្កើតរបស់ខ្លួន មានឈ្មោះ ទិត្យ ភាព អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះជុំគ្នា។ ពីបទរំលោភសេពសន្ថវៈប្រព្រឹត្តនៅចំណុចលើផ្ទះខ្លួន សម្រេចចំនួន០១លើក។លោកបន្តថា តាមការរៀបរាប់របស់នារីរងគ្រោះថា អំឡុងឆ្នាំ២០១៤ កាលនាងមានអាយុ១៤ឆ្នាំ ឪពុករបស់នាងឈ្មោះ ទិត្យ ភាព តែងមានទំនាស់ ក្នុងគ្រួសារ ជាមួយម្ដាយនាង និងតាមហួងហែងកំណត់ពេលវេលា រៀនសូត្រ មិនឲ្យនាងមានមិត្តភ័ក្ត ឬក៏ដើរលេងខុសម៉ោងសិក្សា និងព្យាយាមប៉ុនប៉ង ចង់បានការរួមភេទជាមួយនាង ជាកូនជាច្រើនដង។
នារីរងគ្រោះបន្តថា នៅក្នុងឆ្នាំ២០១៤ នាងមិនចាំថ្ងៃ.ខែ វេលាយប់ម៉ោងប្រហែល ១៩និង០០នាទី នាងនៅលើផ្ទះ ជុំជាមួយឪពុក។ ចំណែកម្ដាយនិងប្អូនស្រី ដើរលេងផ្ទះអ្នកភូមិ ជាមួយគ្នាមិននៅផ្ទះ ពេលនោះឪពុកនាងបានប្រើរូបភាព គំរាមបង្ខំ សម្រាតសម្លៀកបំពាក់ របស់នាង ហើយរួមភេទជាមួយនាងសម្រេច០១លើក ចំណុចលើផ្ទះ រួចគំរាមមិនឲ្យនាងប្រាប់ម្ដាយ ឬអ្នកណាឡើយ។
ជាបន្តបន្ទាប់ ក្រោយៗមកទៀត ឪពុករបស់នាង តែងតែព្យាយាមប៉ុនប៉ង និងចង់បានការរួមភេទ ជាមួយរូបនាងជាច្រើនលើក រហូតក្នុងខែតុលា ឆ្នាំ២០២០ ឪពុកបានចាប់រំលោភម្ដងទៀត។នាងបានបន្តទៀតថា នៅថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ ដោយមានការភ័យខ្លាច ទើបនាងសម្រេចចិត្ត ប្រាប់រឿងដល់ម្ដាយ និងតេទូរស័ព្ទប្រាប់បងប្រុស ដែលរស់នៅធ្វើការប្រទេសថៃ ពេលនោះម្ដាយនិងឪពុក សុំអង្វរនាងកុំឲ្យប្ដឹង តែនាងបានគេចចេញ ពីផ្ទះទៅរស់នៅផ្ទះពូ នៅក្រុងសៀមរាប និងបានដាក់ពាក្យបណ្ដឹង នៅអធិការនគបាល ស្រុកពួក នៅថ្ងៃទី ០៥ខែវិច្ឆិកាឆ្នាំ២០២០។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកបង្កើត ឈ្មោះទិត្យ ភាព បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត សកម្មភាពរួមភេទ ទៅលើកូនស្រីបង្កើត សម្រេចបានចំនួនពីរលើកពិតមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ ៖ កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២០ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


