កីឡា
Pedri ថា អត់មានអ្វីត្រូវខ្លាចទេ បើប៉ះ R. Madrid នៅវគ្គផ្តាច់ព្រ័ត្រ UCL
ខ្សែបម្រើរបស់ FC Barcelona កីឡាករ Pedri បានលើកឡើងដោយមិនញញើតសោះឡើយ ក្នុងករណីក្រុមរបស់ខ្លួនត្រូវជួបគ្នាជាមួយក្រុមគូសត្រូវរួមលីគ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រពាន Champions League ក្នុងរដូវកាល ២០២៤-២០២៥ នេះ។

ទាំង Barcelona និង Real Madrid សុទ្ធតែមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន UCL រដូវកាលនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏អាចមានឱកាសជួបគ្នាផងដែរ។ ពាន UCL បានឈានមកដល់វគ្គ ៨ ក្រុមហើយ ក្នុងនោះ Real Madrid ត្រូវជួបជាមួយ Arsenal, Barcelona ត្រូវជួបជាមួយ Borussia Dortmund, PSG ត្រូវជួបជាមួយ Aston Villa និង Bayern Munich ត្រូវជួបជាមួយ Inter Milan។

ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសមួយជាមួយ SPORT ខ្សែបម្រើសញ្ជាតិ អេស្ប៉ាញ វ័យ ២២ ឆ្នាំ ត្រូវបានគេសួរនាំអំពីលទ្ធភាពក្នុងការជួបគ្នារវាង Barca និង Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ ហើយភ្លាមនោះរូបគេបានឆ្លើយតបទៅវិញថា៖ «ខ្ញុំនឹងចុះហត្ថលេខាសម្រាប់ Barca-Madrid នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Munich។ វាគឺគ្មានអ្វីដែលត្រូវខ្លាចឡើយ។ វាមានន័យថា ពួកយើងនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំប្រាកដថា អ្នកគាំទ្រនឹងពេញចិត្តលើរឿងនេះ»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


