KPT+
គុណវិបត្តិ ៣ យ៉ាងបញ្ជាក់ថាអ្នកមិនទាន់អាចចេញរកស៊ីបានទេ
កាចេញរកស៊ីដោយខ្លួនឯងរបស់អាជីវករ និងអ្នកជំនួញទាំងឡាយតែងតែមានមូលហេតុផ្សេងគ្នា។ ទោះយ៉ាងណា មូលហេតុសំខាន់រួមគ្នាមួយ គឺពួកគេចង់រកប្រាក់ចំណេញដើម្បីមានទ្រព្យសម្បត្តិជារបស់ខ្លួន។
ប៉ុន្តែការចេញរកស៊ីពិតជារឿងដែលមិនងាយស្រួល ដូចការគិតនោះទេ។ ដោយហេតុថាដើម្បីជួញដូរទទួលភាពជោគជ័យបានរលូន វាទាមទារឲ្យអ្នកជំនួញត្រូវមានភាពជាសហគ្រិនដ៏ឆ្នើមម្នាក់។
បើសិនអ្នកមានសញ្ញា ៣ យ៉ាងខាងក្រោមនេះ នោះសបញ្ជាក់ថា អ្នកមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចចេញរកស៊ីបានទេ៖
១. មិនទាន់យល់អ្វីសោះពីអាជីកម្មដែលចង់រកស៊ី

បើអ្នកចេញរកស៊ីទាំងដែលខ្លួនមិនទាន់ទាំងយល់ពីការងារ ឬអាជីវកម្មដែលអ្នកចង់រកស៊ីផងនោះ តើអ្នកនឹងអាចចាត់ចែង ឬគ្រប់គ្រងការងារនោះឲ្យទទួលបានផ្លែផ្កាយ៉ាងដូចម្ដេចទៅ? កំហុសដ៏ធំរបស់អ្នករកស៊ីថ្មីថ្មោងភាគច្រើនដែលចេញរកស៊ីមិនទាន់ទាំងបានប៉ុន្មានផង ក៏បរាជ័យទៅវិញនោះគឺដោយសារ ពួកគេចេញរកស៊ីតាមគ្នា រកស៊ីដោយឃើញគេរកស៊ីមានបាន ក៏តាំងមានគំនិតចង់រកស៊ីដូចគេដែរ ទាំងដែលខ្លួនមិនមានភាពជាសហគ្រិននេះឯង។
២. មិនទាន់ចេះអត់ទ្រាំនឹងហានិភ័យ
បើសិនអ្នកមិនទាន់មានការអត់ទ្រាំនឹងហានិភ័យរយៈពេលវែងនោះទេ អ្នកមិនគួរណាចេញរកស៊ីឡើយ។ ហេតុផលគឺថា បើសិនអ្នកគិតចង់ចេញរកស៊ី ហើយរំពឹងនឹងបានក្លាយជាអ្នកមានភ្លាមនោះ សូមគិតឡើងវិញម្ដងទៀត ព្រោះការរកស៊ីដំបូងៗ នោះគ្មានឡើយពាក្យថាគ្មានបញ្ហា។ ដូចនេះអ្នកត្រូវត្រៀមចិត្ត ត្រៀមកាយទទួលរងការឈឺចាប់និងហានិភ័យទាំងនេះទើបអ្នកមិនត្រូវបានខកចិត្តពេលចេញរកស៊ីនៅពេលដំបូងៗ។
៣. មិនទាន់ចេះលក់

គ្រប់អាជីកម្មអាចដើរបានដោយសារការលក់។ ហេតុនេះសាកសួរខ្លួនឯងទៅមើលថា អ្នកមានជំនាញលក់ដ៏ពូកែហើយឬនៅ? បើសិនជាអ្នករកឃើញថា ខ្លួនមិនទាន់មានជំនាញដ៏សំខាន់មួយនេះទេ អ្នកគួរតែទៅរៀនសិក្សា ឬទៅធ្វើការឲ្យគេដើម្បីទទួលបានជំនាញលក់ដ៏ច្បាស់លាស់សិន ចាំចេញរកស៊ី នោះទើបអត្រានៃភាពជោគជ័យរបស់អ្នកមានខ្ពស់ទៅតាមនោះដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖កំហុសនៃការចំណាយមួយចំនួនដែលថៅកែៗគួរចាប់អារម្មណ៍
ចុចអាន៖ រឿង ៧ យ៉ាងដែលបុគ្គលជោគជ័យម្នាក់ៗមានលក្ខណៈដូចគ្នា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


