Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូ បញ្ជាក់ថា គ្មានសមាជិកភាពអ៊ុយក្រែន ក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទេ

បានផុស

នៅ

ប្រមុខអង្គការណាតូលោក ម៉ាក រូតេ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានសមាជិកភាពអ៊ុយក្រែនក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយនេះឡើយ ក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវនិងមូស្គូ។

ប្រមុខណាតូ លោក ម៉ាក រូតេ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ុយក្រែន តែងតែចិញ្ចឹមចិត្តចង់ចូលរួមជាមួយអង្គការណាតូ ដើម្បីធានាសន្តិសុខរបស់ខ្លួន ទាំងដែលដឹងថា រឿងនេះ ធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀក និងជំទាស់យ៉ាងដាច់អហង្ការក៏ដោយ។

ជុំវិញបញ្ហានេះ លោក រូតេ បានផ្តល់បទសម្ភាសទៅទូរទស្សន៍ MI Ukraina ក្នុងអំឡុងដំណើរទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលនៅអ៊ុយក្រែនកាលពីថ្ងៃពុធទី១៦ខែមេសាឆ្នាំ២០២៥ថា មិនមែនការសន្យាឲ្យអ៊ុយក្រែនចូលណាតូឡើយ ក្រោមកិច្ចព្រមព្រៀងពន្លត់ភ្លើងសង្គ្រាមជាមួយរុស្ស៊ី។

យ៉ាងណា លោកបង្ហើបថា មិនប្រាកដថា អ៊ុយក្រែន គ្មានថ្ងៃអាចចូលណាតូបាននោះទេ។ អ៊ុយក្រែន ប្រហែលមិនអាចប្តូរផ្លូវនេះបានឡើយ។

ប្រមុខណាតូ លោក ម៉ាក រូតេ (ឆ្វេង) ជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

មួយលើកជាពីរលើក រុស្ស៊ីតែងអះអាងថា មហិច្ឆតារបស់ទីក្រុងកៀវ ក្នុងការចូលរួមជាមួយអង្គការណាតូ នេះហើយ គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលរុស្ស៊ីបើកប្រតិបត្តិការយោធានៅឆ្នាំ២០២២។

អព្យាក្រឹតភាពរបស់អ៊ុយក្រែន រួមជាមួយការរំសាយទ័ព និងការទទួលស្គាល់ទឹកដីដែលរុស្ស៊ីកាត់យក នៅតែជាការទាមទារដ៏សំខាន់ពីវិមានក្រឹមឡាំង សម្រាប់ការឈានដល់កិច្ចព្រមព្រៀងសន្តិភាព។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅតែទទូចថា សមាជិកភាពឬការធានាសន្តិសុខដូចណាតូ ត្រូវតែចងជាលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងណាមួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក រូតេ៖ ណាតូ មិនពាក់ព័ន្ធផែនការសន្តិភាពនៅអ៊ុយក្រែនទេ បើសមាជិកណាចង់ដាក់ទ័ព សូមបញ្ជូនទៅដោយខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ នាទីutes មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៦ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម