Connect with us

ព័ត៌មានអន្ដរជាតិ

​ត្រឹម១សប្តាហ៍​ ​ទីក្រុង​បាងកក​រកឃើញ​អ្នក​ជំងឺកូវីដ១៩ ជិត​​៣០០០​នាក់​

បានផុស

នៅ

អាជ្ញាធរក្រុងបាងកកប្រទេសថៃបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩៦៧នាក់ក្នុងរយៈពេលមួយសប្តាហ៍។ ​នេះ​បើយោង​​តាម​ការ​ចេញ​ផ្សាយ​​របស់​សារព័ត៌មានថៃ thairath។ ទន្ទឹមគ្នានេះអាជ្ញាធរក៏បានបង្ហាញការបារម្ភចំពោះស្ថានភាព​របស់​មនុស្សចាស់និងកុមារតូចៗផងដែរ ខណៈដែលសាលារៀនជិតដល់ថ្ងៃ​បើក​បវេសនកាល​​​វិញក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក វេជ្ជបណ្ឌិត Sunthorn Sunthornchat អភិបានរងក្រុងបាងកក​។ The Nation

នៅថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៥ លោក វេជ្ជបណ្ឌិត Sunthorn Sunthornchat អភិបានរងក្រុងបាងកក បាននិយាយអំពីស្ថានការណ៍ជំងឺឆ្លងកូវីដ១៩ នៅតំបន់ក្នុងទីក្រុងបាងកកដោយយោងតាមទិន្នន័យការិយាល័យជំងឺឆ្លងនៃមន្ទីរសុខាភិបាលក្រុងបាងកក ​ដែល​បានរកឃើញថា ក្នុងរយៈពេលមួយសប្តាហ៍ ពោលគឺចន្លោះពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៥ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩៦៧នាក់ ក្នុងនោះ២៣៨១នាក់ជាជនជាតិថៃ និង​៥៨៦​នាក់​ជាជនបរទេស ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ។

តាមសេចក្តីរាយការណ៍​ដែល​ស្រង់​សម្តី​របស់​អភិបាល​​​រង​ក្រុង​បាងកក ចំនួន​អ្នក​ឆ្លងបើគិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ខែ​មករា ឆ្នាំ​២០២៥​រហូតមកមាន​ចំនួន១៥០៥៥​នាក់ ក្នុង​នោះ១១៧០០​នាក់ជា​ជនជាតិ​ថៃ និង៣៣៥៥​នាក់ជា​ជនបរទេស និងមានអ្នកស្លាប់១នាក់ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

សារព័ត៌មានថៃ thairath ដដែល​បានរាយការណ៍ដោយយោងតាមការត្រួតពិនិត្យនិងតាមដានរបស់ការិយាល័យជំងឺឆ្លងនៃមន្ទីរសុខាភិបាលក្រុងបាងកកថា ស្ថានការណ៍នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ជាថ្មីនេះបានកើនឡើងចាប់ពីខែមេសា ជាពិសេសក្រោយបុណ្យចូលឆ្នាំថ្មី ដោយសារមានការប្រមូលផ្តុំគ្នាច្រើនកុះករបន្តរហូតដល់ខែឧសភា គួបផ្សំនឹងអាកាសធាតុប្រែប្រួលពីរដូវក្តៅចូលរដូវវស្សានេះផង ដែលធ្វើឱ្យជំងឺកូវីដ១៩ងាយនឹងឆ្លងជាងជំងឺផ្តាសាយទៅទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រៀបធៀបពីចំនួនអ្នកឆ្លងក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៣ មិនមានអ្វីជាការព្រួយបារម្ភនោះទេ ដោយសារចំនួនអ្នកឆ្លងនេះនៅតែទាបជាងពេលកន្លងទៅ។ សម្រាប់ នៅ​តំបន់ក្នុងទីក្រុងបាងកកអាជ្ញាធរសុខាភិបាលបានអំពាវនាវឱ្យប្រជាជនពាក់ម៉ាស់គ្រប់ពេលវេលាដើម្បីការពារការឆ្លង ជាពិសេសនៅពេលចូលទៅក្នុងសហគមន៍ណាមួយ ឬកន្លែងដែលមានមនុស្សច្រើនកុះករ។ ប្រសិនបើមានការប៉ះពាល់ជាមួយអ្នកជំងឺដោយផ្ទាល់ត្រូវពាក់ម៉ាសនិងលាងដៃជាប្រចាំ ឬប្រើជែលនិងអាល់កុល៕

ដោយ ភ្នាក់ងារ​

អាជ្ញាធរ​ថៃ​ចែក​ម៉ាសមុខដោយ​មិនគិត​ថ្លៃ​ដល់​ប្រជាជន​​ក្នុងអំឡុង​ពេលនៃការរីករាលខ្លាំង​កាល​ពីប៉ុន្មានឆ្នំាមុន។ ​Bangkok Post
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម