Connect with us

ព័ត៌មានអន្ដរជាតិ

អំឡុង​កូវីដ​វាយលុកខ្លាំង ថៃក៏​នឹង​ប្រឈមភ្លៀងធ្លាក់ខ្លាំង​ទូទាំងប្រទេសរហូត​កើតជំនន់​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី២១ខែឧសភានេះ នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ថា ទូទាំងប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និង បានព្រមានអំពី​លទ្ធ​ភាពនៃ​ការ​កើត​មាន​ទឹកជំនន់ភ្លាមៗនៅក្នុងតំបន់មួយចំនួន​ទៀតផង​​។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានឧតុនិយមថៃ បាន​ព្យាករណ៍នៅថ្ងៃពុធនេះថា សម្ពាធខ្យល់បក់ពីទិសនិរតីបានបោកបក់លើភាគខាងជើង ភាគ ឦសាន ភាគកណ្តាល (រួមទាំងទីក្រុងបាងកក) និង​តំបន់ភាគខាងកើត។ ឥទ្ធិពលនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំង​ប្រទេសថៃ ខណៈរលកសមុទ្រ ត្រូវ​បានគេរំពឹងថា នឹងឡើងដល់កម្ពស់លើសពី ២ម៉ែត្រនៅតំបន់ដែលមានផ្គររន្ទះ។

លើសពីនេះចាប់ពីថ្ងៃទី២៣-២៧ ខែឧសភា ខ្យល់បក់នឹងមានកម្លាំងកាន់តែខ្លាំងនៅឈូងសមុទ្រ ខណៈភ្លៀងធ្លាក់កាន់តែច្រើនទំនងជានៅទូទាំងប្រទេសថៃក្នុងអំឡុងពេលនោះ។

ថៃក៏បានណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ដែលអាចកើតមាន ជាពិសេសនៅតាមផ្លូវទឹក ក្បែរជើងភ្នំ និងតំបន់ទំនាប។ ដោយសារអាកាសធាតុប្រែប្រួល ប្រជាពលរដ្ឋត្រូវក៏បានណែនាំឲ្យថែរក្សាសុខភាពឲ្យបានល្អ ហើយត្រូវជំរុញឲ្យកសិករចាត់វិធានការពារដំណាំរបស់ពួកគេកុំឲ្យខូចខាតផងដែរ៕

(រូបភាព៖ The Nation)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ វិនាទី មុន

អំឡុង​កូវីដ​វាយលុកខ្លាំង ថៃក៏​នឹង​ប្រឈមភ្លៀងធ្លាក់ខ្លាំង​ទូទាំងប្រទេសរហូត​កើតជំនន់​

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

លោក Rubio៖ ដាក់​ទណ្ឌក​ម្ម​ឬ​អត់ គឺ​រង់ចាំ​មើល​បំណង​ពិត​របស់​រុស្ស៊ី​ជុំវិញ​កិច្ចចរចា​សន្តិភាព

ព័ត៌មានជាតិ៤ នាទីutes មុន

សម្ដេចធិបតី៖ការពឹងលើបញ្ញាសិប្បនិម្មិត AI ពេក អាចធ្វើឱ្យមនុស្សលែងចេះអា​ន សរសេរ សង្ខេប ខ្សោយការគិត

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

UN៖​កុមារ​​១,៤ម៉ឺន​នាក់​នៅ​ហ្គាហ្សា​ប្រឈម​មុខ​នឹង​ការ​ស្លាប់ភ្លាមៗ​​​ព្រោះអត់អាហារ​ ដោយសារ​អ៊ីស្រាអែល​បិទខ្ទប់​

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

យោធារបបសឹក​មីយ៉ាន់ម៉ា​វាយប្រហារតាមអាកាស​បណ្តាល​ឱ្យ​ជនស៊ីវិល៤នាក់ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម