ព័ត៌មានជាតិ
គណៈប្រតិភូធុរកិច្ចសហភាពអារ៉ាប់រួម នឹងមកទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅកម្ពុជា
នៅក្នុងជំនួបជាមួយលោករដ្ឋមន្ត្រី ហែម វណ្ណឌី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូតនៃសហភាពអារ៉ាប់រួមប្រចាំកម្ពុជា បានគូសបញ្ជាក់ពីគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ច សហភាពអារ៉ាប់រួមមកកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសវិនិយោគ។

នាឱកាសនៃជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបន្តសន្ទុះនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា សហភាពអារ៉ាប់រួម នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នាខែវិច្ឆិកា ខាងមុខនេះ ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែម។
លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថានឹងមានការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗរវាងប្រទេសទាំងពីរចាប់ពីខែមិថុនា ខាងមុខទៅ។
លោក Aldhaheri បានលើកឡើងថា «យើងមើលមកប្រទេសកម្ពុជា យើងឃើញសក្តានុពល យើងឃើញការរីកចម្រើន។ សហភាពអារ៉ាប់រួមមានក្រុមហ៊ុនជំនាញ AI និងមជ្ឈមណ្ឌលទិន្នន័យទំនើប ហើយយើងនឹងនាំពួកគេមកកម្ពុជា យ៉ាងហោចណាស់ក៏អាចចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង AI ការបង្កើត App និង Software ផ្សេងៗ»។
ជាការឆ្លើយតប លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះវឌ្ឍភាពនៃកិច្ចសហការកន្លងមក និងបានកោតសរសើរសហភាពអារ៉ាប់រួមដែលសន្យាផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សាជំនាញវិទ្យាសាស្ត្រ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានសារៈសំខាន់ណាស់ ព្រោះរាជរដ្ឋាភិបាលបានកំណត់យកបច្ចេកវិទ្យាជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ។
ក្នុងនោះ កម្ពុជាក៏កំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតលើឧស្សាហូបនីយកម្ម និងបរិវត្តកម្មឌីជីថល ហើយយើងបើកចំហចំពោះកិច្ចសហការជាមួយសហភាពអារ៉ាប់រួម លើការវិនិយោគ នវានុវត្តន៍ និងឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។
ក្នុងឱកាសដដែលនោះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានស្នើឱ្យសហភាពអារ៉ាប់រួម អញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួន មកចូលរួម និងចែករំលែកបទពិសោធន៍ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា ដែលគ្រោងរៀបចំក្នុងខែមីនា ឆ្នាំ២០២៦ ផងដែរ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន