ព័ត៌មានជាតិ
កំណើនវិនិយោគក្នុងខេត្តព្រះសីហនុ សម្ដេចធិបតី ថា បានជួយបង្កើតឱកាសការងារកាន់តែច្រើន
កំណើនការវិនិយោគនៅខេត្តព្រះសីហនុបានជួយបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពពលរដ្ឋខេត្តជាប់សមុទ្រមួយនេះកាន់តែល្អប្រសើរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងដូច្នេះ ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

បើតាមសម្ដេចធិបតី នៅក្នុងខេត្តព្រះសីហនុ ចំនួនរោងចក្រសហគ្រាស បានកើនឡើងពី៦៩សហគ្រាស ជាមួយកម្មករនិយោជិតប្រមាណជាង១ម៉ឺននាក់ នៅឆ្នាំ២០០៨ រហូតដល់៣ ៨៣៣សហគ្រាស ជាមួយកម្មករនិយោជិតខ្ទង់ ១១ម៉ឺននាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ ដោយទទួលបានប្រាក់ឈ្នួលសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារ។
ដោយឡែក តំបន់សេដ្ឋកិច្ចពិសេសទាំង៥នៅក្នុងខេត្តព្រះសីហនុ គឺមានរោងចក្រសហគ្រាសចំនួន ៣២៧សហគ្រាស ដោយមានកម្មករនិយោជិត ៤៦ ៧៥០នាក់ ខណៈប្រាក់ឈ្នួលសរុបប្រចាំឆ្នាំប្រមាណ ១៥០លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំណើននៃការវិនិយោគនៅខេត្តព្រះសីហនុកើនឡើងនេះ គឺមិនមែនជាតួលេខលើក្រដាសនោះទេ តែជាតួលេខពិតប្រាកដ។ សម្តេច សម្ដែងក្ដីរីករាយចំពោះកំណើននេះ ពិសេសភាពរីកចម្រើននៃរោងចក្រសហគ្រាសដែលមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលរុញឱ្យកំណើនការងារប្រជាពលរដ្ឋខ្មែរនៅខេត្តព្រះសីហនុកាន់តែច្រើនឡើងៗនោះ។
ថ្លែងពីពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគទី២០០ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីលក្ខណៈពិសេសជាងគេរបស់តំបន់សេដ្ឋកិច្ចពិសេសនេះ ដោយមានការគាំទ្រ និងទទួលស្គាល់ តាមរយៈការចុះកិច្ចព្រមព្រៀងនូវទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ រវាងរដ្ឋាភិបាលកម្ពុជា និងចិន ដែលអនុវត្តតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

ថ្វីត្បិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាផ្គួចផ្ដើមបង្កើតឡើងរវាងរដ្ឋាភិបាលកម្ពុជា និងចិនពិតមែន ក៏ប៉ុន្តែសម្ដេចធិបតី បានបញ្ជាក់ថា មានរោងចក្រប្រទេសអាមេរិក បារាំង និងជប៉ុនជាដើម ក៏មានការវិនិយោគនៅទីនេះដែរ។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានអះអាងពីការស្វាគមន៍របស់កម្ពុជា ដោយគ្មានការរើសអើង មិនថាប្រទេសណានោះទេ ដែលមានបំណងចង់វិនិយោគនៅកម្ពុជា គឺចាប់យកអ្នកវិនិយោគទាំងអស់ដើម្បីជំរុញតំណើនសេដ្ឋកិច្ចជាតិ និងបង្កើនចំណូលដល់ពលរដ្ឋកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


