Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក ហាណូយ ជាប់ចំណាត់ថ្នាក់​ជាទីក្រុង​មានការឆបោក​ខ្ពស់បំផុត

បានផុស

នៅ

របាយការណ៍ពីវិទ្យាស្ថាន Mastercard Economics បាន​បង្ហាញថា ក្រុងបាងកក នៃប្រទេសថៃ និងក្រុងហាណូយ របស់ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមទីក្រុងដែលមានការឆបោកទេសចរ​ខ្ពស់ជាងគេបំផុតនៅលើពិភព​លោក​។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍អាមេរិក CNBC កាលពីថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពីវិទ្យាស្ថានរបស់ក្រុមហ៊ុនកាតឥណទាន ដដែល បាន​និយាយថា ​​ការឆបោកក្រោមផ្នែកសេវាកម្មជួលតាក់ស៊ី និងរថយន្ត រួមចំណែក ៤៨ ភាគរយ នៃករណីឆបោកនៅទីក្រុងបាងកក ដែលគេរាយការណ៍ ​ដោយ​ភាគច្រើនផ្ដោតលើភ្ញៀវទេសចរ។ ​

ភ្ញៀវបរទេសជាច្រើន ក៏បានរាយការណ៍​ពីការឆបោករបស់អ្នកផ្តល់សេវាកម្មម្ហូបអាហារផងដែរ។

​របាយការណ៍បាន​គូសបញ្ជាក់ជាលម្អិតថា ទីក្រុងដែលមាន​ការឆបោកខ្ពស់បំផុតរួមមាន ទីក្រុងឃែនឃឺន (ម៉ិកស៊ិក) ហាណូយ (វៀតណាម) ដាកា (បង់ក្លាដែស) និងបាងកក (ថៃ) ខណៈក្រុងមានការឆបោកទាបបំផុត រួមមាន ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (សហរដ្ឋអាមេរិក) ​ឌូប្លាំង (អៀរឡង់) ​សេអ៊ូល (កូរ៉េខាងត្បូង) ប៊ុយដាប៉ែស (ហុងគ្រី) និង អេឌីនប៊ឺគហ៍ (ចក្រភពអង់គ្លេស)។

យោងតាម ​​Mastercard វិស័យធ្វើដំណើរនៅតែងាយរងគ្រោះខ្ពស់ក្នុងការឆបោក ​ដោយវាកើនឡើង ១៨ ភាគរយ កំឡុងរដូវក្តៅ និង ២៨ ភាគរយ ក្នុងរដូវ​រងា ឆ្នាំមុន។

កម្រិតនៃការឆបោកខុសគ្នាទៅតាមប្រភេទ និងទៅតាមទីក្រុង។ ឧទាហរណ៍ ការ​ឆបោកតាមតាក់ស៊ី និងការជួលរថយន្ត មានត្រឹមតែ ២ ភាគរយ ក្នុងចំណោមការឆបោកសរុបនៅក្រុងហុងកុង (ចិន) ​និងបាសេឡូណា (អេស្ប៉ាញ) ប៉ុន្តែមានរហូតដល់ទៅ ៦៦ ភាគរយ នៅក្រុងហ្សាកាតា (ឥណ្ឌូណេស៊ី)។ ​

របាយការណ៍ក៏បានលើកឡើងជាពិសេសថា ភូកេត (ថៃ) ​និង Antalya (តួកគី) ​មានការក្លែងបន្លំច្រើនពាក់ព័ន្ធនឹងការកក់សណ្ធាគារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

សន្តិសុខសង្គម៤ ម៉ោង មុន

ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បាន​ឆក់​យកជីវិតក្មេងស្រីអាយុ៣ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ធ្វើទស្សនកិច្ចតំបន់ Kursk ជាលើកដំបូង ចាប់តាំងពីរុស្ស៊ី រំដោះពីអ៊ុយក្រែន បានវិញ

Sokha Hotels

ព័ត៌មានពេញនិយម