Connect with us

ជីវិតកម្សាន្ដ

ជួបទុក្ខផ្ទួនៗមែនពិត តួព្រះនាងត្រចៀកកាំ នៅតែរឹងមាំផ្លូវចិត្ត ប្រឹងរស់ដោះស្រាយបញ្ហាតែម្នាកឯង

បានផុស

នៅ

ថ្វីដ្បិតតែនាងមិនបង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីត្រូវបានហាមឃាត់ជាច្រើនឆ្នាំពីវិស័យកម្សាន្ត ប៉ុន្តែ Zhao Wei ឬទស្សនិកនិយមហៅថា ត្រចៀកកាំ មិនដែលដកខ្លួនចេញពីវិស័យសិល្បៈម្ដងណាឡើយ។ បន្ទាប់ពីលែងលះជាមួយអតីតស្វាមីគឺលោក Huynh Huu Long នាងនៅតែឆ្លៀតពេលសម្រាប់ដំណើរដើម្បីព្យាបាលផ្លូវចិត្តខ្លួនឯង បើទោះបីជា មិនទាន់់់ដឹងថា ពេលណានាងអាចនឹងវិលមកអាជីពចាស់វិញក៏ដោយ។

រូបថត​ស​ខ្មៅ Zhao Wei បង្ហោះ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅយប់ថ្ងៃទី ២០ ខែឧសភា ដែលត្រូវបានគេចាត់ទុកថាជាថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅក្នុងប្រទេសចិន Zhao Wei បានចែករំលែករូប selfie ស-ខ្មៅ ជាមួយនឹងការដកស្រង់ទ្រឹស្ដីរបស់លោកគ្រូជនជាតិទីបេឈ្មោះ Chogyam Trungpa ។

តាមរយៈរូបភាពស-ខ្មៅ នោះដែរ តារាស្រីវ័យ៤៩ឆ្នាំបានសរសេររ៉ាយរ៉ាប់យ៉ាងវែងអន្លាយថា «ភាពក្លាហានពិតប្រាកដ មិនមែននិយាយអំពីការនិយាយថា ខ្ញុំមិនខ្លាចនោះទេ ប៉ុន្តែនិយាយអំពីការហ៊ានទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនឯង។ វាដូចជាពេលដែលអ្នករងរបួស កុំព្យាយាមបិទមុខរបួសដោយបង់រុំ ប៉ុន្តែត្រូវឲ្យវាហាលខ្យល់។

ជាឧទាហរណ៍ អ្នកខ្លាចគេបដិសេធ ដូច្នេះអ្នកតែងតែធ្វើពុតជាខ្លាំង ប៉ុន្តែនៅខាងក្នុងអ្នកមានអារម្មណ៍អសន្តិសុខយ៉ាងខ្លាំងទៅវិញ។ ប្រសិនបើអ្នកហ៊ានសារភាព៖ តាមពិតខ្ញុំមិនខ្លាចបាត់បង់ការទទួលស្គាល់ទេ នោះភាពក្លាហាននឹងជួយអ្នកឲ្យរួចផុតពីការភ័យខ្លាច។ នៅពេលអ្នកលែងចៀសវាងភាពងាយរងគ្រោះខាងក្នុង អ្វីដែលអ្នកធ្លាប់ខ្លាច ដូចជាការរិះគន់ ឬបរាជ័យនឹងលែងគ្រប់គ្រងលើអ្នកទៀតហើយ។ នោះ​គឺ​ជា​ការ​មិន​ភ័យ​ខ្លាច​ពិតប្រាកដ»។

ការបង្ហោះនេះដែរ ទទួលបានការឆ្លើយតបជាវិជ្ជមានយ៉ាងឆាប់រហ័សពីអ្នកគាំទ្ររបស់នាង ក្នុងនោះហ្វេនៗដែលស្រលាញ់និងអាណិតលើតួឯកស្រីចិនរូបនេះ បានចូលរួមបញ្ចេញមតិយោបល់លើកទឹកចិត្តថា ពួកគេនៅតែងតែនៅទីនេះ ហើយគាំទ្រលើនាងជានិច្ច។ មិនថា Zhao Wei ទៅជាយ៉ាងណា ឬបែបណាទេ។ ជាពិសេសថែមទៀត ពួកគេរីករាយជាខ្លាំង នៅពេលដែលឃើញតារាស្រីសំណព្វចិត្តបានបង្ហោះរូបថតបញ្ចាក់ពីស្ថានភាពរបស់នាង។ យ៉ាងណា ទស្សនិកជននៅតែរង់ចាំរូបនាងត្រលប់មកវិញ ដូចការដែលនាងល្បីល្បាញដំបូងៗក្នុងរឿងភាគប្រវត្តិសាស្រ្តចិនក្រោមចំណងជើងថា «ព្រះនាង​យេយេ»។

មហាជនជាច្រើនក៏ជឿថា Zhao Wei  បង្ហោះរូបថតបែបនេះ និងសរសេរ Status បែបនេះ ដើម្បីបង្ហាញទស្សនិកជនថា នាងកំពុងឈានចូលដំណាក់កាលថ្មីក្នុងជីវិតរបស់នាង បន្ទាប់ពីនាងបញ្ជាក់ពីការលែងលះជាមួយនឹងអ្នកជំនួញ Huynh Huu Long ។ ការ​បែក​គ្នា​មិន​ត្រឹម​តែ​បញ្ចប់​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បែក​បាក់​ពី​ភាព​ចលាចល​ពី​អតីតកាល​ដែរ។ ការផ្លាស់ប្តូរនេះ ក៏ធ្វើឲ្យអ្នកគាំទ្ររំពឹងថា នឹងមានការផ្លាស់ប្តូរដ៏ធំនាពេលខាងមុខដែរ។

មិនតែប៉ុណ្ណោះ ការលេចមុខជាថ្មីរបស់ Zhao Wei រួមជាមួយនឹងកូនស្រីក៏ចាប់ផ្តើមចែករំលែកជីវិតឯកជនរបស់នាងនៅលើបណ្តាញសង្គមបង្ហាញថា ម្តាយ និងកូនស្រីបានត្រៀមខ្លួនសម្រាប់ជីវិតថ្មី។ យោងតាមអ្នកគាំទ្រ រូបភាពថ្មីៗរបស់តារាស្រីក្រមិចក្រមើមរូបនេះ សុទ្ធសឹងតែបញ្ចេញនូវសន្តិភាព ដែលខុសប្លែកពីមុនទាំងស្រុង។ បើទោះជាមិនទាន់ដឹងផែនការជាក់លាក់ក៏ដោយ ប៉ុន្តែការផ្លាស់ប្តូរនេះធ្វើឲ្យមនុស្សជាច្រើនជឿថា តួស្រីចិននឹងត្រលប់មកវិញក្នុងពេលឆាប់ៗបន្ទាប់ពីអវត្តមានជាង ៤ ឆ្នាំមកហើយ។

គួរបញ្ចាក់់ដែរថា Zhao Wei កើតនៅឆ្នាំ១៩៧៦ និងជាតារាសម្ដែងដ៏អស្ចារ្យម្នាក់ក្នុងចំណោមតារាសម្ដែងស្រីចិនទាំងបួន។ បួនឆ្នាំបន្ទាប់ពីត្រូវបានចុះបញ្ជីជាសិល្បករមិនល្អ (បញ្ជីខ្មៅ) ក្នុងឆ្នាំ ២០២១ នាងត្រូវបានផ្អាកពីសកម្មភាពកម្សាន្តទាំងអស់ដោយគ្មានការពន្យល់ច្បាស់លាស់ណាមួយពីអាជ្ញាធរ។ យ៉ាងណាមិញ នាងនៅតែលេចមុខម្តងម្កាល និងមិនត្រូវបានទស្សនិកជនបំភ្លេចចោលម្ដងណាឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាហុងកុង តួ ចៀវវ៉ៃ ដល់ថ្នាក់លក់ទ្រព្យរួមជាមួយអតីតស្វាមី សង្ស័យថា ក្ស័យធន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤ នាទីutes មុន

ជួបទុក្ខផ្ទួនៗមែនពិត តួព្រះនាងត្រចៀកកាំ នៅតែរឹងមាំផ្លូវចិត្ត ប្រឹងរស់ដោះស្រាយបញ្ហាតែម្នាកឯង

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​Lavrov ទាមទារ​ឲ្យអឺរ៉ុប​រួម​ចំណែក​ទទួលខុសត្រូវ​ចំពោះសង្គ្រាម​នៅអ៊ុយក្រែន​​ ប៉ុន្តែ​បំភ្លេច​អាមេរិក​

ចរាចរណ៍១១ នាទីutes មុន

ស្លាប់មនុស្ស ០១ នាក់ លើផ្លូវ ៦០ ម៉ែត្រ ក្រោយរថយន្ត ០១ គ្រឿង បើកកៀរ រួចរត់គេចខ្លួន

សន្តិសុខសង្គម២៦ នាទីutes មុន

ក្មេងទំនើង ១ ក្រុម ព្រួតវាយអ្នកធ្វើការនៅ KTV ១ កន្លែង រងរបួស នៅខណ្ឌពោធិ៍សែនជ័យ

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សារិន គោរព​ជូនពរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក្នុង​ឱកាស​ចម្រើន​ជន្មាយុ គម្រប់​ ៩១​ឆ្នាំ ឈាន​ចូល​ ៩២​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម