សេដ្ឋកិច្ច
និយ័តករធានារ៉ាប់រងកម្ពុជា បន្តផ្សព្វផ្សាយផលិតផលធានារ៉ាប់រងយានយន្ត និងសុខភាព
និយ័តករធានារ៉ាប់រងកម្ពុជានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “ផលិតផលធានារ៉ាប់រងយានយន្ត និងផលិតផលធានារ៉ាប់រងសុខភាព” នៅខេត្តប៉ៃលិន។ សិក្ខាសាលានេះរៀបចំឡើងក្រោមវត្តមានលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា។

ជាសិក្ខាសាលាដែលរៀបចំឡើង ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីអត្ថប្រយោជន៍របស់ផលិតផលធានារ៉ាប់រងយានយន្ត និងផលិតផលធានារ៉ាប់រងសុខភាព ឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន នៅក្នុងខេត្តប៉ៃលិន ក្នុងការការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។
សិក្ខាកាមដែលចូលរួមក៏បានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងយានយន្ត និងផលិត ផលធានារ៉ាប់រងសុខភាព ដែលជាផលិតផលផ្តល់នូវអត្ថប្រយោជន៍ដែលធានានូវហានិភ័យលើទ្រព្យ សម្បត្តិ ភារៈទទួលខុសត្រូវរបស់អ្នកត្រូវបានធានា គ្រោះថ្នាក់បុគ្គល និងសុខភាព។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ ២០២៤ សំណងធានារ៉ាប់រងសរុបចំនួន ៩១ លានដុល្លារអាមេរិក ត្រូវបានទីផ្សារធានារ៉ាប់រងទូទាត់ជូនទៅបុគ្គល និងធុរកិច្ច ដែលជួបប្រទះ និងហានិភ័យ ក្នុងនោះទឹកប្រាក់សំណងប្រមាណ ៥៣ លានដុល្លារ ត្រូវបានទូទាត់ក្រោមបណ្ណសន្យារ៉ាប់រងយានយន្ត, ទ្រព្យសម្បត្តិ ឬអគ្គិភ័យ, ធានារ៉ាប់រងសុខភាព, គ្រោះថ្នាក់បុគ្គល នាវា ការដឹកជញ្ជូន វិស្វកម្ម និងហានិភ័យផ្សេងៗ។

លោក ហ៊ុយ វ៉ាថារ៉ូ បន្ថែមថា ទឹកប្រាក់សំណង ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច បានទូទាត់ជូនអតិថិជនរបស់ខ្លួន ក្រោមបណ្ណសន្យាធានារ៉ាប់រងអាយុជីវិត មានរហូតដល់ទៅ ៣៥ លានដុល្លារអាមេរិក ភាគច្រើននៃសំណងទាំងនោះ ត្រូវបានទូទាត់សម្រាប់អត្ថប្រយោជន៍ដល់កាលកំណត់ នៃបណ្ណសន្យារ៉ាប់រង និងករណីមរណភាព និងពិរភាព។
ក្នុងឆ្នាំ ២០២៤ ទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងដល់ប្រមាណ ៣៥៧ លានដុល្លារ នៃបុព្វលាភធានារ៉ាប់រងដុល និងបានផ្ដល់ការធានាជូនប្រជាពលរដ្ឋប្រមាណ ១,៧ លាន បណ្ណសន្យារ៉ាប់រង ជាទឹកប្រាក់ធានាចំនួនជាង ៨៥ ពាន់លានដុល្លារ។
គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់បានវិនិយោគទឹកប្រាក់ចំនួន ៨១៩ លានដុល្លារ ក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងនោះ ៩០% ត្រូវបានវិនិយោគតាមរយៈការដាក់ជាប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


